ដ្បិតដោយព្រោះតែអំពើទាំងនោះហើយ បានជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើពួកកូនដែលមិនស្ដាប់បង្គាប់
វិវរណៈ 10:9 - Khmer Christian Bible ដូច្នេះខ្ញុំក៏ទៅ ហើយប្រាប់ទេវតានោះឲ្យប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ទេវតានោះក៏និយាយមកខ្ញុំថា៖ «ចូរយកសៀវភៅនេះទៅបរិភោគចុះ សៀវភៅនេះនឹងធ្វើឲ្យពោះអ្នកល្វីង ប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏ទៅរកទូតសួគ៌នោះ ហើយសុំគាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់ក៏និយាយនឹងខ្ញុំថា៖ “ចូរយក ហើយហូបវាចុះ! វានឹងត្រឡប់ជាល្វីងក្នុងពោះរបស់អ្នក ប៉ុន្តែនឹងផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏ដើរទៅរកទេវតានោះ ហើយសូមលោកឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ ទេវតានោះពោលមកខ្ញុំថា៖ «ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងល្វីងនៅក្នុងពោះអ្នក តែនៅក្នុងមាត់នឹងផ្អែមដូចទឹកឃ្មុំវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ អាល់គីតាប ខ្ញុំក៏ដើរទៅរកម៉ាឡាអ៊ីកាត់នោះ ទាំងសុំឲ្យគាត់ប្រគល់ក្រាំងតូចមកខ្ញុំ។ គាត់ពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ |
ដ្បិតដោយព្រោះតែអំពើទាំងនោះហើយ បានជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើពួកកូនដែលមិនស្ដាប់បង្គាប់
ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។