អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
លូកា 7:47 - Khmer Christian Bible ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច អាល់គីតាប ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសំដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះអុលឡោះបានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលអុលឡោះលើកលែងទោសឲ្យតិចក៏សំដែងសេចក្ដីស្រឡាញ់តិចដែរ»។ |
អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្ដថា៖ «បើលោកនេះជាអ្នកនាំព្រះបន្ទូលមែនលោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្ដ្រីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។
អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្ដែនាងវិញបានលាបប្រេងក្រអូបលើជើងរបស់ខ្ញុំ។
ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល
គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
ព្រោះសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដជំរុញយើង យើងក៏វិនិច្ឆ័យដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ហេតុនេះមនុស្សទាំងអស់ក៏បានស្លាប់ដែរ
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
សូមឲ្យអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ដនៃយើងដោយសេចក្ដីស្រឡាញ់ដែលមិនសាបសូន្យ បានប្រកបដោយព្រះគុណ៕
ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំយ៉ាងច្រើនហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។
ប៉ុន្ដែបើយើងដើរក្នុងពន្លឺដូចដែលព្រះអង្គគង់នៅក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់ព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ក៏សំអាតយើងពីបាបទាំងអស់ផង។
កូនតូចៗអើយ! យើងមិនត្រូវស្រឡាញ់ដោយពាក្យសំដី ឬបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវស្រឡាញ់ដោយការប្រព្រឹត្ដិ និងសេចក្ដីពិត។
ដ្បិតនេះជាសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ គឺឲ្យយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយបញ្ញត្ដិរបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ