Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:39 - Khmer Christian Bible

39 កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 កាល​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះ‌អង្គ​នោះ​ឃើញ​ដូច្នោះ គាត់​គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ជា​ហោរា​មែន លោក​មុខ​ជា​ដឹង​ថា ស្ត្រី​ដែល​ពាល់​លោក​ជា​អ្នក​ណា ហើយ​ជា​មនុស្ស​ប្រភេទ​ណា​ពុំ​ខាន ដ្បិត​នាង​ជា​មនុស្ស​បាប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា​ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 កាល​ពួក​ផារិស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះ‌គិត​ក្នុង​ចិត្ដ​ថា៖ «បើ​គាត់​នេះ​ពិត​ជា​ណាព​មែន ច្បាស់​ជា​គាត់​ជ្រាប​ថា ស្ដ្រី​ដែល​ពាល់​គាត់​នេះ ជា​ស្ដ្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។

សូមមើលជំពូក ចម្លង




លូកា 7:39
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ អ្នក​នៅ​ក្រោយ​បង្អស់​នឹង​ត្រលប់​ជា​នៅ​មុខ​គេ​ ឯ​អ្នក​នៅ​មុខ​គេ​នឹង​ត្រលប់​ជា​នៅ​ក្រោយ​បង្អស់​វិញ»។​


បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​


ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​


ហើយ​គាត់​បាន​គិត​ក្នុង​ចិត្ដ​ថា​ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ព្រោះ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​របស់​ខ្ញុំ?​


ប៉ុន្ដែ​ទាំង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​បាន​រអ៊ូរទាំ​ថា៖​ «អ្នក​នេះ​ស្វាគមន៍​ពួក​មនុស្ស​បាប​ ហើយ​បរិភោគ​ជាមួយ​ពួកគេ​ទៀត​ផង»​


មេការ​នោះ​ក៏​គិត​ក្នុង​ចិត្ដ​ថា​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ព្រោះ​ចៅហ្វាយ​របស់​ខ្ញុំ​ដក​យក​តួនាទី​មើល​ការ​ខុស​ត្រូវ​ពី​ខ្ញុំ​វិញ​ហើយ?​ ខ្ញុំ​គ្មាន​កម្លាំង​កាប់​គាស់​ទេ​ ហើយ​បើ​សុំ​ទាន​ក៏​ខ្មាស​គេ​ដែរ។​


ក្នុង​មួយ​រយៈ​ពេល​នោះ​ ចៅក្រម​មិន​ព្រម​ទេ​ ប៉ុន្ដែ​ក្រោយ​មក​គាត់​បាន​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ទោះបី​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ ឬ​មិន​កោត​ក្រែង​មនុស្ស​ណា​មែន​ក៏​ដោយ​


ហេតុ​នេះ​ ចូរ​បង្កើត​ផល​ផ្លែ​ឲ្យ​ស័ក្ដសម​នឹង​ការ​ប្រែ​ចិត្ដ​ចុះ​ ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ។​


ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​


ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​


និង​បាន​ឈរ​ពី​ខាង​ក្រោយ​ទាំង​យំ​នៅ​ទៀប​បាទា​ព្រះអង្គ​ នាង​ចាប់ផ្ដើម​សម្រក់​ទឹក​ភ្នែក​លើ​បាទា​ព្រះអង្គ​ និង​យក​សក់​របស់​នាង​ជូត​ ហើយ​ក៏​ថើប​បាទា​ព្រះអង្គ​ ទាំង​លាប​ប្រេង​ក្រអូប​ឲ្យ​ផង។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ!​ ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។​ គាត់​ទូល​ថា៖​ «សូម​លោក​គ្រូ​និយាយ​មក​ចុះ»។​


ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ ខ្ញុំ​យល់​ថា​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​


នោះ​ក៏​កើត​មាន​ការ​ខ្សឹបខ្សៀវ​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​អំពី​ព្រះអង្គ​ មាន​អ្នក​ខ្លះ​ថា៖​ «គាត់​ជា​មនុស្ស​ល្អ»​ ប៉ុន្ដែ​ខ្លះ​ទៀត​ថា​ «ទេ​ គឺ​គាត់​កំពុង​បោក​បញ្ឆោត​បណ្តាជន»។​


ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម