Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:31 - Khmer Christian Bible

31 ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 គឺ​ព្រះអង្គនេះ​ឯង ដែល​ព្រះ​បាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះអង្គ ឲ្យធ្វើជា​មេដឹកនាំ និង​ជា​ព្រះសង្គ្រោះ ដើម្បី​ប្រទាន​ការកែប្រែចិត្ត និង​ការលើកលែងទោស​បាប​ដល់​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ព្រះ‌បាន​តម្កើង​ព្រះ​យេស៊ូវ​ឡើង ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែ​ចិត្តដល់​សាសន៍​អ៊ីស្រា‌អែល និងការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អុលឡោះ​បាន​លើក​អ៊ីសា​ឡើង ដោយ​អំណាច​របស់​ទ្រង់ ហើយ​តែង‌តាំង​អ៊ីសា​ជា​អ្នក​សង្រ្គោះ និង​ជា​អម្ចាស់ និង​ជា​អ្នក​សង្រ្គោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​អុលឡោះ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង




កិច្ចការ 5:31
57 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ រួច​អ្នក​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «យេស៊ូ»​ ព្រោះ​ព្រះអង្គ​នឹង​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ»។​


នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ពួកគេ​ មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


ប៉ុន្ដែ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​លើ​ផែន​ដី​នេះ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់អ្ន​ក​ស្លាប់​ដៃ​ជើង​ថា៖​


ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស»​


ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​


ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​


ហើយ​ពួកគេ​និយាយ​ទៅ​ស្រ្តី​នោះ​ថា៖​ «ឥឡូវ​នេះ​ យើង​ជឿ​ មិន​មែន​ដោយសារ​តែ​សំដី​របស់​នាង​ទៀត​ទេ​ គឺ​ដោយ​សារ​យើង​បាន​ឮ​ផ្ទាល់​ ហើយ​ដឹង​ថា​ ព្រះអង្គ​ជា​ព្រះអង្គ​សង្គ្រោះ​មនុស្ស​លោក​ពិត​មែន»។​


ពេល​ពួកគេ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​នៅ​ស្ងៀម​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​ការ​ប្រែចិត្ដ​ ដែល​នាំ​ទៅ‍​ឯ​ជីវិត​ដល់​សាសន៍​ដទៃ​ដែរ!»


តាម​រយៈ​ពូជពង្ស​ស្ដេច​នេះ​ហើយ​ ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះយេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​តាម​សេចក្ដី​សន្យា។​


ដូច្នេះ​ក្រោយពី​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ព្រះយេស៊ូ​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ហើយ​ក្រោយពី​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរបិតា​រួច​ ព្រះអង្គ​ក៏​ចាក់​ព្រះវិញ្ញាណ​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​នេះ​ស្រាប់​ហើយ។​


ដូច្នេះ​ ចូរ​ឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​ប្រាកដ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​តាំង​ព្រះយេស៊ូ​ ដែល​អ្នក​រាល់គ្នា​បាន​ឆ្កាង​នេះ​ឲ្យ​ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះគ្រិស្ដ»។​


លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​


អ្នក​រាល់គ្នា​បាន​សម្លាប់​ម្ចាស់​នៃ​ជីវិត​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រីឯ​យើង​ជា​បន្ទាល់​អំពី​ការ​នេះ​


ដូច្នេះ​ ចូរ​ប្រែចិត្ដ​ ហើយ​វិល​មក​ឯ​ព្រះជាម្ចាស់​វិញ​ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់គ្នា​បាន​លុប​ចេញ​


ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​


ព្រះអង្គ​ហ្នឹង​ហើយ​ជា​ថ្ម​ដែល​ពួក​លោក​ជា​ជាង​សំណង់​បោះបង់​ចោល​ ប៉ុន្ដែ​ថ្ម​នេះ​បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង។​


បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ​ឲ្យ​អ្នកណា​ម្នាក់​ ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ ហើយ​រឿង​អ្វី​មួយ​ដែល​ខ្ញុំ​បាន​លើកលែង​ទោស​ហើយ​នោះ​ បើ​ខ្ញុំ​លើកលែង​ទោស​រឿង​អ្វី​មួយ​មែន​ គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះគ្រិស្ដ​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​


ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​


ហើយ​នៅ​ក្នុង​ព្រះរាជ​បុត្រា​ យើង​មាន​ការ​ប្រោសលោះ​ដែល​ជា​ការ​លើក​លែង​ទោស​បាប‍។​


ជូន​ចំពោះ​ទីតុស​ជា​កូន​ពិត​ប្រាកដ​ស្របតាម​ជំនឿ​តែ​មួយ​ សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​


ឥត​លួច​បន្លំ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​សំដែង​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ ដើម្បី​តុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​


ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ​ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង‍​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


ហើយ​ដើម្បី​នាំ​កូន​ជា​ច្រើន​មក‍​ទទួល​សិរី​រុងរឿង​ នោះ​ស័ក្ដិសម​ឲ្យ​ព្រះជាម្ចាស់​ដែល​អ្វីៗ​ទាំង​អស់​បាន​កើត​តាមរយៈ​ព្រះអង្គ​ និង​សម្រាប់​ព្រះអង្គ​ ធ្វើ​ឲ្យ​ម្ចាស់​នៃ​សេចក្ដី​សង្រ្គោះ​របស់​ពួកគេ​បាន​គ្រប់​លក្ខណ៍​តាមរយៈ​ការ​រង​ទុក្ខ​លំបាក។​


ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​


ខ្ញុំ​ ស៊ីម៉ូន​ពេត្រុស​ ជា​បាវបម្រើ​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ដូច​ជា​ជំនឿ​របស់​យើង​ដែរ​ តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​


ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ហើយ​យើង​ក៏​បាន​ឃើញ​ ទាំង​ធ្វើ​បន្ទាល់​ថា​ ព្រះវរបិតា​បាន​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក​


គឺ​ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​ ភាព​ឧត្ដុង្គឧត្ដម​ ព្រះ​ចេស្ដា​ និង​សិទ្ធិ​អំណាច​ តាំង​ពីមុន​អស់កល្ប​ជានិច្ច​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ដរាប​អស់កល្ប​ជានិច្ច។ ​អាម៉ែន។​


ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម