ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។
រ៉ូម 6:21 - Khmer Christian Bible នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់ ព្រះគម្ពីរខ្មែរសាកល ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់ អាល់គីតាប កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! |
ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ក៏មកតាមរយៈបាបជាយ៉ាងណា នោះសេចក្ដីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាជាយ៉ាងនោះដែរ ព្រោះមនុស្សគ្រប់គ្នាបានធ្វើបាប
តើអ្នករាល់គ្នាមិនដឹងទេឬអីថា បើអ្នករាល់គ្នាប្រគល់ខ្លួនធ្វើជាបាវបម្រើ ហើយស្ដាប់បង្គាប់តាមនរណាម្នាក់ នោះអ្នករាល់គ្នាជាបាវបម្រើរបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះហើយ អ្នករាល់គ្នាជាបាវបម្រើរបស់បាបដែលនាំឲ្យស្លាប់ ឬជាបាវបម្រើនៃការស្ដាប់បង្គាប់ដែលនាំឲ្យបានសុចរិត។
ដ្បិតឈ្នួលរបស់បាបជាសេចក្ដីស្លាប់ តែអំណោយទានរបស់ព្រះជាម្ចាស់ ជាជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយ ដោយសារគម្ពីរវិន័យ សេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់
ព្រោះបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម នោះអ្នករាល់គ្នានឹងត្រូវស្លាប់ ផ្ទុយទៅវិញ បើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមានជីវិត។
ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។
ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
ដ្បិតមើល៍ ការព្រួយចិត្ដបែបនេះដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានធ្វើឲ្យអ្នករាល់គ្នាឧស្សាហ៍ មានការការពារខ្លួន ការឈឺចិត្ដ ការភ័យខ្លាច ការទន្ទឹងមើលផ្លូវ ភាពប្ដូរផ្ដាច់ និងយុត្ដិធម៌! ដូច្នេះ ចំពោះបញ្ហានេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនបរិសុទ្ធក្នុងគ្រប់ការទាំងអស់។
ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
ចុះទម្រាំអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀងដែលបានញែកខ្លួនគេជាបរិសុទ្ធជារបស់មិនស្អាត ព្រមទាំងមើលងាយព្រះវិញ្ញាណនៃព្រះគុណវិញ តើអ្នករាល់គ្នាគិតថា គេសមនឹងទទួលទោសធ្ងន់ធ្ងរយ៉ាងណាទៅ?
ប៉ុន្ដែបើដីនោះដុះសុទ្ធតែបន្លា និងកន្ត្រើយវិញ ដីនោះគ្មានតម្លៃសោះឡើយ បន្ដិចទៀតនឹងត្រូវបណ្តាសារ ហើយនៅទីបញ្ចប់នឹងត្រូវគេដុតចោលតែម្ដង។
ពេលសេចក្ដីប៉ងប្រាថ្នាចាប់កំណើត នោះសម្រាលបានបាប ហើយពេលបាបពេញវ័យឡើង នោះក៏បង្កើតបានសេចក្ដីស្លាប់។
ចូរឲ្យអ្នកនោះដឹងថា អ្នកដែលនាំមនុស្សបាបចេញពីផ្លូវដែលគេបានវង្វេង គឺបានសង្គ្រោះព្រលឹងរបស់គេឲ្យរួចពីសេចក្ដីស្លាប់ ព្រមទាំងគ្របបាំងបាបដ៏ច្រើនលើសលុបទៀតផង។
ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយបើការជំនុំជម្រះចាប់ផ្ដើមពីយើងមុនគេនោះ តើទីបញ្ចប់របស់ពួកអ្នកមិនជឿដំណឹងល្អរបស់ព្រះជាម្ចាស់ទៅជាយ៉ាងណាវិញ?
ឥឡូវនេះ កូនតូចៗអើយ! ចូរនៅជាប់នឹងព្រះអង្គចុះ ដើម្បីឲ្យយើងមានសេចក្ដីក្លាហាន នៅពេលដែលព្រះអង្គបង្ហាញខ្លួន ព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុងកាលដែលព្រះអង្គយាងត្រលប់មកវិញ។
ដ្បិតពួកគេបានបង្ហូរឈាមពួកបរិសុទ្ធ និងពួកអ្នកនាំព្រះបន្ទូល ហើយព្រះអង្គក៏ឲ្យឈាមពួកគេផឹក គឺពួកគេសមនឹងដូច្នេះហើយ»។
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថាននរកត្រូវបានបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ