Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:29 - Khmer Christian Bible

29 ចុះ​ទម្រាំ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិន​ស្អាត​ ព្រមទាំង​មើលងាយ​ព្រះវិញ្ញាណ​នៃ​ព្រះគុណ​វិញ​ តើ​អ្នក​រាល់គ្នា​គិត​ថា​ គេ​សម​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ទៅ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ចុះ​អ្នករាល់គ្នា​គិតថា អ្នក​ដែល​ជាន់ឈ្លី​ព្រះបុត្រារបស់ព្រះ ហើយ​ចាត់ទុក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ខ្លួន​ត្រូវបាន​ញែកជាវិសុទ្ធ​នោះ​ថា​មិនបរិសុទ្ធ ថែមទាំង​បង្អាប់បង្អោន​ព្រះវិញ្ញាណ​នៃ​ព្រះគុណ តើ​អ្នកនោះ​សមតែ​ទទួល​ទោស​ធ្ងន់ជាង​ជា​យ៉ាងណាទៅ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បងប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ចុះ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គេ​គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅ ដែល​គេ​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះ‌តិះដៀល​ដល់​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ​ផង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​បុត្រា​របស់​អុលឡោះ ដោយ​បន្ថោក​ឈាម​នៃ​សម្ពន្ធ‌មេត្រី ជា​ឈាម​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​រស‌អុលឡោះ​ដ៏​មាន​គុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!

សូមមើលជំពូក ចម្លង




ហេព្រើរ 10:29
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​


កុំ​ឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ ហើយ​កុំ​បោះ​គជ់​ឲ្យ​ជ្រូក​ ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​ ហើយ​បែរ​មក​ខាំ​ហែក​អ្នក​រាល់គ្នា​វិញ។​


និង​បាន​ឃើញ​សិស្ស​ព្រះអង្គ​មួយ​ចំនួន​កំពុង​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត​ គឺ​មិន​បាន​លាង​ដៃ​


អ្នកណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ នោះ​អាច​លើក​លែង​ទោស​ឲ្យ​បាន​ តែ​អ្នកណា​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។​


ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​


រីឯ​ខ្ញុំ​វិញ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ដែរ។​


ឱ​អ្នក​រាល់គ្នា​ជា​មនុស្ស​ចចេស​ និង​ជា​អ្នក​មាន​ចិត្ដ​ មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ!​ អ្នក​រាល់គ្នា​ប្រឆាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូចជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​


ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​កម្ទេច​អារក្ស​សាតាំង​ឲ្យ​នៅ​ក្រោម​ជើង​របស់​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ដូច្នេះ​ សូម​ឲ្យ​អ្នក​រាល់គ្នា​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង។​


ដូច្នេះ​អ្នកណា​ដែល​បរិភោគ​នំប៉័ង​ ឬផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​ដោយ​មិន​សមរម្យ​ នោះ​នឹង​មាន​ទោស​ចំពោះ​រូបកាយ​ និង​ឈាម​របស់​ព្រះអម្ចាស់​ហើយ​


ដ្បិត​អ្នកណា​ដែល​បរិភោគ​ ហើយ​ផឹក​ដោយ​មិន​បាន​យល់​ដល់​រូបកាយ​របស់​ព្រះគ្រិស្ដ​ នោះ​នាំ​ទោស​ដល់​ខ្លួន​តាមរយៈ​ការ​បរិភោគ​ និង​ផឹក​នោះ​ហើយ‍។​


ព្រោះ​ព្រះអង្គ​ត្រូវ​សោយរាជ្យ​រហូត​ដល់​ព្រះអង្គ​ដាក់​ខ្មាំង​សត្រូវ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​


ដ្បិត​ព្រះអង្គ​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យនៅ​ក្រោម​បាទា​ ប៉ុន្ដែ​នៅ​ពេល​ព្រះអង្គ​មាន​បន្ទូល​ថា​ បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ នោះ​ច្បាស់​ជា​មិន​រាប់​ទាំង​ព្រះអង្គ​ផ្ទាល់​ដែល​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ទេ​


ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​


កុំ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​ព្រួយ​ព្រះហឫទ័យ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ប្រោសលោះ។​


ដើម្បី​ឲ្យព្រះអង្គ​ញែក​ក្រុមជំនុំ​ជា​បរិសុទ្ធ​ ទាំង​បាន​សំអាត​ដោយ​លាង​នឹង​ទឹក​ និង​ដោយ​ព្រះបន្ទូល​


ដោយ​សារ​បំណង​របស់​ព្រះអង្គ​នេះ​ហើយ ​បានជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច។​


​ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នក​រាល់គ្នា​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​ព្រះអង្គ​ដែល​មាន​បន្ទូល​ឡើយ​ ដ្បិត​នៅ​ពេលពួកអ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​មនុស្ស​ដែល​ផ្ដល់​ពាក្យ​ទូន្មាន​មក​ពី​ព្រះជាម្ចាស់នៅ​លើ​ផែនដី​នេះ​ មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ​ នោះ​យើង​ដែល​បែរ​ចេញ​ពី​ព្រះជាម្ចាស់​ដែលមាន​បន្ទូល​ពី​ស្ថានសួគ៌​ រឹត​តែ​មិន​អាច​គេច​ផុត​បានទៅ​ទៀត។​


សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​


ព្រះអង្គ​ដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ​ និង​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​មាន​ព្រះវរបិតា​តែ​មួយ​ទេ​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ខ្មាស​នឹង​ហៅ​ពួកគេ​ថា​បង​ប្អូន​ឡើយ​


តើ​ឲ្យ​យើង​រួច​ខ្លួន​បាន​យ៉ាង​ដូចម្តេច​ នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​នេះ‍?​ ដ្បិត​ព្រះអម្ចាស់​បាន​ប្រកាស​ជា​លើក​ដំបូង​អំពី​សេចក្ដី​សង្គ្រោះ​នេះ​ ហើយ​អស់អ្នក​ដែល​បាន​ឮ​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ​


ដូច្នេះ​ ដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ធំ​បំផុត​ដែល​បាន​យាង​កាត់​ស្ថានសួគ៌​ គឺ​ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចូរ​យើង​កាន់តាម​ជំនឿ​ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចុះ​


ដ្បិត​អស់​អ្នក​ដែល​បាន​ទទួល​ពន្លឺ​ម្ដង​ហើយ​ ព្រមទាំង​បាន​ភ្លក់​អំណោយទាន​ពី​ស្ថាន​សួគ៌​ បាន​ត្រលប់​ជា​ដៃគូ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​


ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​ អ្នក​ទាំង​នោះ​មិន​អាច​ប្រែចិត្ត​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​ ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី​ ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។​


ដ្បិត​បើ​ឈាម​គោ​ឈ្មោល​ ឈាម​ពពែ​ឈ្មោល​ និង​ផេះ​គោ​ក្រមុំ​ ដែល​គេ​ប្រោះ​លើ​ពួកអ្នក​ស្មោកគ្រោក​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​សាច់ឈាម​ជ្រះ​ស្អាត​ទៅ​ហើយ​


ទាំង​និយាយ​ថា​ នេះ​ជា​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​អ្នក​រាល់គ្នា។​


ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម