Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:5 - Khmer Christian Bible

5 ព្រោះ​កាល​យើង​នៅ​ខាង​សាច់ឈាម​នៅ​ឡើយ​ ដោយសារ​គម្ពីរ​វិន័យ​ សេចក្ដី​ប៉ងប្រាថ្នា​របស់​បាប​បាន​ធ្វើ​សកម្មភាព​ក្នុង​អវយវៈ​ទាំងឡាយ​របស់​យើង​ឲ្យ​បង្កើត​ផល​ជា​សេចក្ដី​ស្លាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​កាល​យើង​រស់នៅ​ខាងសាច់ឈាម តណ្ហា​នៃ​បាប​ដែល​កើតមាន​តាមរយៈ​ក្រឹត្យវិន័យ តែងតែ​ចេញឥទ្ធិពល​នៅក្នុង​អវយវៈ​របស់យើង ធ្វើឲ្យ​បង្កើតផល​ដល់​សេចក្ដីស្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​បាប ដែល​ជំរុញ​ដោយ​ក្រឹត្យ‌វិន័យ បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​អវយវៈ​របស់​យើង ដើម្បី​បង្កើត​ផល​ផ្លែ​ឲ្យ​សេចក្តី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រិត្យ‌វិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូប‌កាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្ដី​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ហ៊ូកុំ​ជំរុញ​តណ្ហា​អាក្រក់​ផ្សេងៗ បាន​សំដែង​ឥទ្ធិពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់

សូមមើលជំពូក ចម្លង




រ៉ូម 7:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គំនិត​អាក្រក់​ ការ​សម្លាប់​មនុស្ស​ អំពើ​ផិតក្បត់​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ការ​លួច​ប្លន់​ ការ​ជេរ​ប្រមាថ​ និង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​


ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​


ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប​ សូម្បី​តែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា​ទៅ​ជា​ខុស​ធម្មតា​


ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​


រីឯ​គម្ពីរ​វិន័យ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​ ដ្បិត​កន្លែង​ណា​គ្មាន​ក្រឹត្យវិន័យ​ កន្លែង​នោះ​ក៏​គ្មាន​ការ​ល្មើស​ដែរ។​


គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​


ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​


ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​លោក​ទៅ​ចុះ​ គឺ​ពី​មុន​អ្នក​រាល់គ្នា​បាន​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​បម្រើ​សេចក្ដី​ស្មោក​គ្រោក​ និង​សេចក្ដី​ទុច្ចរិត​ដែល​នាំ​ទៅ​សេចក្ដី​អាក្រក់​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ចូរ​អ្នក​រាល់គ្នា​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​នោះ​បម្រើ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ភាព​បរិសុទ្ធ​ជា​យ៉ាង​នោះ​ដែរ។​


នៅ​ពេល​នោះ​ តើ​អ្នក​រាល់គ្នា​បាន​ទទួល​ផល​អ្វីខ្លះ​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​អៀនខ្មាស​នៅ​ពេល​នេះ?​ ព្រោះ​លទ្ធផល​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់​


ដ្បិត​ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់​ តែ​អំណោយទាន​របស់​ព្រះជាម្ចាស់​ ជា​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។​


ប៉ុន្ដែ​ខ្ញុំ​ឃើញ​គោលការណ៍​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​ទាំងឡាយ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ដែល​កំពុង​ច្បាំង​ទាស់​នឹង​គោលការណ៍​នៃ​គំនិត​របស់​ខ្ញុំ​ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់​ជា​ឈ្លើយ​របស់​គោលការណ៍​នៃបាប​ដែល​មាន​ក្នុង​អវយវៈ​ទាំង​ឡាយ​របស់​ខ្ញុំ។​


ដ្បិត​ទ្រនិច​របស់​សេចក្ដីស្លាប់​ជា​បាប​ ហើយ​អំណាច​របស់​បាប​ជា​ក្រឹត្យវិន័យ​


ដ្បិត​ទោះបី​យើង​រស់នៅ​ខាង​សាច់ឈាម​ក៏ដោយ​ ក៏​យើង​មិន​តយុទ្ធ​តាម​សាច់ឈាម​ដែរ​


រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​


អស់​អ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ពួកគេ​បាន​ឆ្កាង​សាច់ឈាម​ជាមួយ​សេចក្តី​ប៉ង​ប្រាថ្នា​ ព្រមទាំង​ចំណង់​តណ្ហា​ទាំងឡាយ​រួច​ហើយ​


ដូច្នេះ​ ចូរ​ចាំ​ថា​ពី​មុន​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់ឈាម​ ដែល​ត្រូវ​បាន​ពួកអ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ ហៅ​អ្នក​រាល់គ្នា​ថា​ពួក​មិន​កាត់ស្បែក​


កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​ក៏​ធ្លាប់​រស់នៅ​តាម​ចំណង់​តណ្ហា​សាច់ឈាម​របស់​យើង​ក្នុង​ចំណោម​ពួកគេ​ដែរ​ ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​ និង​គំនិត​ខាង​សាច់ឈាម​ ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​


ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​


ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​


​ពេល​សេចក្ដី​ប៉ងប្រាថ្នា​ចាប់​កំណើត​ នោះ​សម្រាល​បាន​បាប​ ហើយ​ពេល​បាប​ពេញ​វ័យ​ឡើង​ នោះក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។​


តើ​ការ​ទាស់ទែង​ និង​ជម្លោះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​កើត​មក​ពី​ណា‍?​ តើ​មិន​មែន​មក​ពី​ចិត្ដ​ស្រើបស្រាល​ ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់គ្នា​ទេ​ឬ?​


រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​ក៏​ប្រព្រឹត្ដ​ល្មើស​ក្រឹត្យ​វិន័យ​ដែរ​ ដ្បិត​បាប​ជា​ការ​ល្មើស​ក្រឹត្យ​វិន័យ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម