Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:19 - Khmer Christian Bible

19 ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ​ខ្មាស​ធ្វើ​ជា​កិត្តិយស ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ដល់​ទី​បំផុត​អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្ដរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្ដិ៍​ខ្មាស​ធ្វើ​ជា​កិត្ដិយសហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




ភីលីព 3:19
52 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ​ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះជាម្ចាស់​ទេ​ គឺ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ»។​


ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​ អស់​អ្នក​ត្រូវ​បណ្ដាសា​ ចូរ​ចេញ​ពី​ខ្ញុំ​ ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ ដែល​ឆេះ​អស់កល្ប​ជា​និច្ច​ ដែល​បាន​រៀបចំ​សម្រាប់​អារក្ស​សាតាំង​ និង​ពួក​ទេវតា​របស់​វា​ចុះ​


រួច​ខ្ញុំ​នឹង​ប្រាប់​ជីវិត​របស់​ខ្ញុំ​ថា​ ឱ​ជីវិត​អើយ!​ ឯង​មាន​របស់​ទ្រព្យ​ជាច្រើន​ទុក​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ ចូរ​សម្រាក​ ស៊ី​ផឹក​ ហើយ​សប្បាយ​រីករាយ​ចុះ។​


មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ​ និង​ក្រណាត់​ទេស​ឯក​ប្រណិត​ ហើយ​រស់​នៅ​សប្បាយ​រីករាយ​យ៉ាង​រុងរឿង​ជា​រៀង​រាល់​ថ្ងៃ។​


ក្នុង​មួយ​រយៈ​ពេល​នោះ​ ចៅក្រម​មិន​ព្រម​ទេ​ ប៉ុន្ដែ​ក្រោយ​មក​គាត់​បាន​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ទោះបី​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ ឬ​មិន​កោត​ក្រែង​មនុស្ស​ណា​មែន​ក៏​ដោយ​


ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​


នៅ​ពេល​នោះ​ តើ​អ្នក​រាល់គ្នា​បាន​ទទួល​ផល​អ្វីខ្លះ​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​អៀនខ្មាស​នៅ​ពេល​នេះ?​ ព្រោះ​លទ្ធផល​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់​


ដ្បិត​អ្នក​រាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ ព្រោះ​មាន​សេចក្ដី​ច្រណែន​ ​និង​ការ​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ?​


ហើយ​អ្នក​រាល់គ្នា​នៅ​តែ​អួត​ខ្លួន​ទៀត​ មិន​កើត​ទុក្ខ​សោះ​ ព្រោះ​មនុស្ស​ដែល​ធ្វើ​អំពើ​បែប​នេះ​ ត្រូវ​តែ​ដក​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


អំនួត​របស់​អ្នក​រាល់គ្នា​មិន​ល្អ​ទេ​ អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ មេនំប៉័ង​បន្តិច​បន្ដួច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​


ដូច្នេះ​ ខ្ញុំ​នឹងបន្ដ​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ទៀត​ ដើម្បី​ដក​ឱកាស​ចេញ​ពី​ពួកអ្នក​ដែល​ចង់​បាន​ឱកាស​ ឲ្យ​គេ​គិត​ថា​ខ្លួន​ស្មើ​នឹង​យើង​នៅ​ក្នុង​ចំណុច​ដែល​ពួកគេ​អួត​នោះ។​


ដូច្នេះ​ មិន​មែន​ជា​រឿង​ធំ​អ្វី​ទេ​ បើ​អ្នកបម្រើ​របស់​វា​ក្លែង​ខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ ឯ​ទីបញ្ចប់​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។​


ដ្បិត​ពួកអ្នក​កាត់ស្បែក​ ខ្លួន​គេ​ផ្ទាល់​មិន​កាន់​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​ឲ្យ​ពួកគេ​បាន​អួត​ខ្លួន​ដោយសារ​សាច់ឈាម​របស់​អ្នក​រាល់គ្នា។​


ព្រោះ​មនុស្ស​ទាំង​អស់​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ គេ​មិន​រក​ប្រយោជន៍​សម្រាប់​ព្រះយេស៊ូ​គ្រិស្ដ​ទេ​


ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឲ្យ​សោះ។​


ពួកគេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​វិនាស​ដ៏​អស់កល្ប​ជានិច្ច​ គឺ​ឃ្លាត​ឆ្ងាយ​ពី​ព្រះភក្ដ្រ​ព្រះអម្ចាស់​ និង​ពី​អំណាច​ដ៏​មាន​សិរី​រុងរឿង​របស់​ព្រះអង្គ​


និង​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មិន​ជឿ​លើ​សេចក្ដី​ពិត​ ប៉ុន្តែ​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត​ត្រូវ​ទទួល​ទោស។​


ទើប​អា​ប្រឆាំង​ច្បាប់​នោះ​លេច​មក​ ហើយ​ព្រះអម្ចាស់​យេស៊ូ​នឹង​សម្លាប់​វា​ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​វា​វិនាស​ដោយ​រស្មី​នៃ​ការ​យាង​មក​របស់​ព្រះអង្គ​


និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ​


មាន​ចិត្ត​ក្បត់​ ឆាប់​ច្រឡោត​ មាន​ចិត្ត​ធំ​ ស្រឡាញ់​ការ​សប្បាយ​ជាង​ស្រឡាញ់​ព្រះជាម្ចាស់​


ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​អួតអាង​អំពី​អំនួត​របស់​ខ្លួន​វិញ​ ដែល​ការ​អួតអាង​បែប​នេះ​សុទ្ធតែ​អាក្រក់​ទាំងអស់។


ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​


ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​


ដោយ​សារ​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​


រីឯ​អ្នក​ទាំង​នោះ​វិញ​ ពួកគេ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​ស្គាល់​ ហើយ​អ្វីៗ​ដែល​ពួកគេ​ស្គាល់​តាម​ធម្មតា​ដូច​សត្វតិរិច្ឆាន​ ពួកគេ​នឹង​វិនាស​ដោយសារ​សេចក្ដី​ទាំង​នោះ​វិញ។​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​


ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​ជ្រៀតចូល​មក​ដោយ​លួចលាក់​ គឺ​ជា​ពួក​ដែល​ត្រូវ​បាន​កត់​ទុក​តាំង​ពីដើម​មក​សម្រាប់​ការ​ជំនុំជម្រះ​នេះ​ ពួកគេ​ជា​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ គេ​បាន​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង​ទៅ​ការ​ល្មោភកាម​ ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ចៅ​ហ្វាយ​ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់​របស់​យើង​ទេ។​


ក្រុង​នោះ​បាន​តម្កើង​ខ្លួន​ ហើយ​រស់​នៅ​ដោយ​ស្រើបស្រាល​ជា​យ៉ាង​ណា​ ចូរ​ប្រគល់​ការ​ឈឺចាប់​ និង​ទុក្ខព្រួយ​ដល់​ក្រុង​នោះ​ជា​យ៉ាង​នោះ​ចុះ​ ដ្បិត​ក្រុង​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា៖​ «ខ្ញុំ​អង្គុយ​ជា​មហា​ក្សត្រិយានី​ ខ្ញុំ​មិន​មែន​ជា​ស្រ្ដី​មេម៉ាយ​ទេ​ ហើយ​ខ្ញុំក៏​មិន​ជួប​ទុក្ខព្រួយ​ឡើយ»។​


សត្វ​សាហាវ​នោះ​ត្រូវ​ចាប់​បាន​ជាមួយ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា​ ហើយ​ដោយសារ​ទី​សំគាល់​ទាំង​នោះ​ វា​បាន​បោក​បញ្ឆោត​អស់​អ្នក​ដែល​ទទួល​សញ្ញា​សំគាល់​របស់​សត្វ​សាហាវ​នោះ​ និង​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ។​ ពួកវា​ទាំង​ពីរ​ត្រូវ​បាន​បោះ​ទាំង​រស់​ទៅ​ក្នុង​បឹងភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​


ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​


នៅ​ខាង​ក្រៅ​ក្រុង​ ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​ឃាតក​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួកអ្នក​ដែល​ស្រឡាញ់​សេចក្តី​ភូតភរ​ ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម