អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
រ៉ូម 16:18 - Khmer Christian Bible ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សប្រភេទនេះមិនបម្រើព្រះគ្រិស្តជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសម្ដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ នឹងពាក្យបញ្ចើចផង អាល់គីតាប ដ្បិតមនុស្សប្រភេទនេះមិនបម្រើអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ |
អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។
គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ។
ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ
បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។
ដោយសារមនុស្សទាំងអស់បានដឹងអំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ដូច្នេះហើយបានជាខ្ញុំត្រេកអរណាស់ចំពោះអ្នករាល់គ្នា តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយមិនពាក់ព័ន្ធខាងការអាក្រក់។
ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។
ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
ដ្បិតឥឡូវនេះ តើខ្ញុំកំពុងបំពេញចិត្ដមនុស្ស ឬព្រះជាម្ចាស់? តើខ្ញុំខិតខំផ្គាប់ចិត្ដមនុស្សឬ? បើខ្ញុំនៅតែផ្គាប់ចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រិស្ដទេ។
ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ
ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោមបានឡើយ។
ដោយដឹងថា អ្នករាល់គ្នានឹងទទួលបានមរតកជារង្វាន់ពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់។
ព្រមទាំងការឆបោកដ៏ទុច្ចរិតគ្រប់យ៉ាងចំពោះអស់អ្នកដែលត្រូវវិនាស ព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យបានសង្គ្រោះឡើយ។
និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ
ខ្ញុំយ៉ាកុប ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នា។
ដោយសារសេចក្ដីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នាដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេក៏មិនដេកលក់ដែរ។
ខ្ញុំយូដាស ជាបាវបម្រើរបស់ព្រះយេស៊ូគ្រិស្ដ ហើយជាបងប្អូនរបស់លោកយ៉ាកុប ជូនចំពោះអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ គឺអស់អ្នកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាស្រឡាញ់ ហើយរក្សាទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ
មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស
មនុស្សទាំងនោះជាពួករអ៊ូរទាំ ហើយត្អូញត្អែរ ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់របស់ពួកគេនិយាយពាក្យអួតអាង ពួកគេតែងតែបញ្ចើចបញ្ចើមនុស្ស ដើម្បីផលប្រយោជន៍។
នេះជាការបើកសំដែងរបស់ព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើតឡើងឆាប់ៗនេះ។ ព្រះយេស៊ូបានបង្ហាញ ដោយចាត់ទេវតារបស់ព្រះអង្គទៅឯលោកយ៉ូហាន ជាបាវបម្រើរបស់ព្រះអង្គ។