Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:19 - Khmer Christian Bible

19 ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​មនុស្ស​ទាំងអស់​ហើយ ដូច្នេះ​ខ្ញុំ​អរសប្បាយ​នឹង​អ្នករាល់គ្នា​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​មានប្រាជ្ញា​ខាង​ការល្អ ហើយ​អត់ចេះ​ខាង​ការ​អាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិត​កាល​មនុស្ស​ទាំង​អស់​ដឹង​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ក៏​ត្រេក​អរ​នឹង​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ការ​អ្វី​ដែល​ល្អ ហើយ​ល្ងង់​ខាង​ការ​អ្វី​ដែល​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រីឯ​បងប្អូន​វិញ មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​បងប្អូន ហើយ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេក‌អរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្ដី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្ដី​អាក្រក់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 រីឯ​បង​ប្អូន​វិញ មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា បង​ប្អូន​ស្ដាប់​បង្គាប់​អុលឡោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​បង​ប្អូន ហើយ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។

សូមមើលជំពូក ចម្លង




រ៉ូម 16:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​


ចូរ​ទៅ​ចុះ​ ហើយ​មើល៍ ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដូចជា​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។​


ជា​បឋម​ ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ពាសពេញ​ពិភពលោក​


បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


ដូច្នេះ​ កុំ​ល្ងង់​ឡើយ​ ចូរ​យល់​អំពី​អ្វី​ដែល​ជា​បំណង​របស់​ព្រះអម្ចាស់‍។​


ខ្ញុំ​អធិស្ឋាន​បែប​នេះ​ថា​ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រាជ្ញា​ និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​មនុស្ស​ដែល​ស្លូត​ត្រង់​ ឥត​បន្ទោស​បាន​ និង​ជា​កូន​របស់​ព្រះជាម្ចាស់​ដែល​គ្មាន​កំហុស​នៅ​កណ្ដាល​ចំណោម​ជំនាន់​មនុស្ស​ដែល​វៀចវេរ​ ហើយ​ខិល​ខូច​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ចាំង​ពន្លឺ​ក្នុង​ចំណោម​ពួកគេ​ ដូច​ជា​ពន្លឺ​ចាំង​មក​ក្នុង​ពិភព​លោក​នេះ​


ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម