Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:4 - Khmer Christian Bible

4 ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​លួងលោម​បាន​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យអ្នកណា​អាច​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យលួងលោម​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អាច​មក​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​លួង​លោម​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បងប្អូន ដោយ​ពាក្យ​សម្ដី​ដ៏​ពីរោះៗ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការ‌ពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ដ៏​ពីរោះៗ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




កូឡុស 2:4
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នកណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ឡើយ​


ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​សំដែង​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស​ ប្រសិន​បើ​អាច​ធ្វើ​បាន​


ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​


ឯ​ពាក្យ​សំដី​ និង​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ខ្ញុំ​ មិន​មែន​ជា​ពាក្យ​សំដី​បញ្ចុះ​បញ្ចូល​ចេញ​ពី​ប្រាជ្ញា​ទេ​ គឺ​ជា​ការ​បើកសំដែង​តាមរយៈ​អំណាច​របស់​ព្រះវិញ្ញាណ​វិញ​


ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​


ថ្វី​ដ្បិត​តែ​មាន​ពួក​បងប្អូន​ក្លែងក្លាយ​បាន​ជ្រៀត​ចូល​មក​ គឺ​ជា​ពួកអ្នក​ដែល​បាន​លប​ចូល​មក​ក្នុង​ចំណោម​យើង​ ដើម្បី​អង្កេត​មើល​សេរីភាព​របស់​យើង​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ក្នុង​បំណង​ធ្វើ​ឲ្យ​យើង​ត្រលប់​ជា​ទាសករ​


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


ដូច្នេះ​ហើយ​ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ ទាំង​ធ្វើ​បន្ទាល់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ អ្នក​រាល់គ្នា​កុំ​រស់នៅ​ដូច​ជា​សាសន៍​ដទៃ​ដែល​រស់នៅ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ​


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ​ ដ្បិត​ដោយ​ព្រោះ​សេចក្ដី​ទាំង​នេះ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​កើត​មាន​ចំពោះ​ពួក​កូនៗ​ដែល​មិន​ស្ដាប់​បង្គាប់។​


ចូរ​កុំ​ឲ្យ​អ្នកណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​ និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នក​រាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ​


ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​


រួច​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ ដ្បិត​សំដី​ទាំង​នោះ​ធ្វើ​ឲ្យ​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​


រីឯ​មនុស្ស​អាក្រក់​ និង​ពួក​បោកប្រាស​វិញ​នឹង​កាន់​តែ​អាក្រក់​ទៅ‍ៗ​ ទាំង​បោកបញ្ឆោត​គេ​ ហើយ​ខ្លួន​ឯង​ក៏​ចាញ់​បោក​គេ​ដែរ​


ក្មេង​រាល់គ្នា​អើយ!​ ឥឡូវ​នេះ​ជា​គ្រា​ចុងក្រោយ​ ហើយ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​ហើយ​ថា​ អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​នឹង​មក​ ឥឡូវ​នេះ​មាន​ពួក​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន​បាន​មក​មែន​ ដូច្នេះ​យើង​ដឹង​ថា​ នេះ​ជា​គ្រា​ចុងក្រោយ​ហើយ។​


ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នករាល់គ្នា​ អំពី​ពួក​អ្នក​ដែល​បោកបញ្ឆោត​អ្នក​រាល់គ្នា។​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​


ព្រោះ​មាន​ជន​បោកប្រាស់​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​លោកិយ​នេះ​ ជា​ពួកអ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់ឈាម​ទេ​ គឺ​អ្នក​នោះ​ហើយ​ជា​ជន​បោកប្រាស់​ ហើយ​ជា​អ្នក‍​ប្រឆាំង​ព្រះគ្រិស្ដ។​


នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


រួច​បោះ​វា​ទៅ​ក្នុង​ទី​ជម្រៅ​ ចាក់​សោរ​ ហើយ​បោះត្រា​ពី​លើ​វា​ ដើម្បី​កុំ​ឲ្យ​វា​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​ពី​ហេតុការណ៍​ទាំង​នោះ​ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។​


ហើយ​វា​នឹង​ចេញ​ទៅ​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ គឺ​ពួក​កុក​ និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។​ ពួកគេ​មាន​ចំនួន​ដូច​ជា​ខ្សាច់​សមុទ្រ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម