ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»
យ៉ូហាន 7:39 - Khmer Christian Bible ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលសេចក្ដីនេះ អំពីព្រះវិញ្ញាណដែលអ្នកជឿលើព្រះអង្គរៀបនឹងទទួល។ ពេលនោះ ព្រះវិញ្ញាណមិនទាន់យាងមកទេ ពីព្រោះព្រះយេស៊ូវមិនទាន់ទទួលការលើកតម្កើងសិរីរុងរឿងនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះអង្គមានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ព្រះអង្គនឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្តែងសិរីរុងរឿង នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ អាល់គីតាប អ៊ីសាមានប្រសាសន៍ដូច្នេះសំដៅទៅលើរសអុលឡោះ ដែលអស់អ្នកជឿលើគាត់នឹងត្រូវទទួល ដ្បិតពេលនោះ អុលឡោះពុំទាន់បានប្រទានរសអុលឡោះមកទេ ពីព្រោះអ៊ីសាពុំទាន់សំដែងសិរីរុងរឿងនៅឡើយ។ |
ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»
បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។
មើល៍ ខ្ញុំបានប្រគល់សេចក្ដីសន្យារបស់ព្រះវរបិតាខ្ញុំដល់អ្នករាល់គ្នាហើយ ប៉ុន្ដែចូរអ្នករាល់គ្នានៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ដោយអំណាចពីស្ថានលើ»។
លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។
ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្ររបស់ព្រះអង្គហើយ»។
នោះពួកគេសួរគាត់ថា ៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាអេលីយ៉ាឬ?» គាត់ឆ្លើយថា៖ «មិនមែនខ្ញុំទេ!» ពួកគេសួរទៀតថា៖ «តើអ្នកជាអ្នកនាំព្រះបន្ទូលឬ?» គាត់ក៏ឆ្លើយថា៖ «ទេ!»
ហើយពួកគេសួរគាត់ម្ដងទៀតថា៖ «បើអ្នកមិនមែនជាព្រះគ្រិស្ដ ឬលោកអេលីយ៉ា ឬអ្នកនាំព្រះបន្ទូលទេ ហេតុអ្វីបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគាត់ថា៖ «ពេលដែលកូនមនុស្សត្រូវតម្កើងឡើងនោះ បានមកដល់ហើយ
ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
រីឯអ្នកជំនួយជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់ឲ្យមកដោយនូវឈ្មោះរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ ហើយរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
ព្រះអង្គនឹងតម្កើងខ្ញុំឡើង ព្រោះព្រះអង្គនឹងទទួលយកអ្វីៗជារបស់ខ្ញុំមកប្រាប់ឲ្យអ្នករាល់គ្នាដឹង
ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិតថា ការដែលខ្ញុំទៅ នោះវាល្អប្រសើរសម្រាប់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះអ្នកជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ ប៉ុន្ដែបើខ្ញុំទៅវិញ ខ្ញុំនឹងចាត់អ្នកជំនួយនោះឲ្យមកឯអ្នករាល់គ្នា
កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ក៏ងើយព្រះនេត្រទៅលើមេឃ ទាំងមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើង ដើម្បីឲ្យព្រះរាជបុត្រាបានតម្កើងព្រះអង្គដែរ
ដូច្នេះឱព្រះវរបិតាអើយ! សូមតម្កើងខ្ញុំជាមួយព្រះអង្គ ដោយសិរីរុងរឿងដែលខ្ញុំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោក។
ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ!
ពេលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេក៏និយាយថា៖ «លោកនេះពិតជាអ្នកនាំព្រះបន្ទូល ដែលត្រូវមកក្នុងពិភពលោកនេះមែន»។
នោះក៏កើតមានការខ្សឹបខ្សៀវជាច្រើនក្នុងចំណោមបណ្តាជនអំពីព្រះអង្គ មានអ្នកខ្លះថា៖ «គាត់ជាមនុស្សល្អ» ប៉ុន្ដែខ្លះទៀតថា «ទេ គឺគាត់កំពុងបោកបញ្ឆោតបណ្តាជន»។
ព្រះយេស៊ូឆ្លើយថា៖ «បើខ្ញុំតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំឥតប្រយោជន៍ទេ គឺព្រះវរបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នានិយាយថា ជាព្រះរបស់យើង
គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ យើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង»
ព្រះជាម្ចាស់មានបន្ទូលថា នៅថ្ងៃចុងក្រោយ យើងនឹងចាក់វិញ្ញាណរបស់យើងលើមនុស្សទាំងអស់ ហើយកូនប្រុសកូនសី្ររបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូល ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ដ រីឯពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្ដិ។
ដូច្នេះក្រោយពីព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឲ្យគង់នៅខាងស្ដាំព្រះអង្គ ហើយក្រោយពីបានទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតារួច ព្រះអង្គក៏ចាក់ព្រះវិញ្ញាណ ដូចដែលអ្នករាល់គ្នាបានឃើញ និងបានឮនេះស្រាប់ហើយ។
លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។
ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
ពេលពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយ រីឯពួកគេក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយក្លាហាន។
អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា ផ្ទុយទៅវិញអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជារបស់ព្រះគ្រិស្តទេ
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យឡើយ ដ្បិតអ្នករាល់គ្នាទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធសម្រាប់ថ្ងៃនៃសេចក្ដីប្រោសលោះ។