Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:21 - Khmer Christian Bible

21 នោះ​ពួកគេ​សួរ​គាត់​ថា ៖​ «ដូច្នេះ​តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ជា​អេលីយ៉ា​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «មិនមែន​ខ្ញុំ​ទេ!»​ ពួកគេ​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ទេ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “ចុះ​លោក​ជា​នរណា​វិញ​? ជា​អេលីយ៉ា​ឬ​?”‍។ គាត់​ឆ្លើយថា​៖ “មិនមែន​ខ្ញុំ​ទេ”។ “តើ​លោក​ជា​ព្យាការី​នោះ​ឬ?”‍។ គាត់​ឆ្លើយថា​៖ “ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​សួរ​លោក​ថា៖ «ចុះ​លោក​ជា​អ្នក​ណា? ជា​លោក​អេលី‌យ៉ា​ឬ?» លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ» តើ​លោក​ជា​ហោរា​នោះ​ឬ? លោក​ឆ្លើយ​ថា៖ «ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​លោក​ជា​នរណា? តើ​លោក​ជា​ព្យាការី​អេលីយ៉ា​ឬ?» ។ លោក​ឆ្លើយ​ថា៖ «ទេ មិន​មែន​ទេ!»។ គេ​ក៏​សួរ​ទៀត​ថា៖ «តើ​លោក​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ ​នោះ​ឬ?»។ លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​គេ​សួរ​ថា ចុះ​លោក​ជា​អ្នក​ណា ជា​លោក​អេលីយ៉ា​ឬ​អី គាត់​ឆ្លើយ​ថា មិន​មែន​ទេ តើ​លោក​ជា​ហោរា​នោះ​ឬ​អី នោះ​គាត់​ឆ្លើយ​ថា ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពួក​គេ​សួរ​គាត់​ថា៖ «ដូច្នេះ​តើ​អ្នក​ជា​នរណា? តើ​អ្នក​ជា​ណាពី​អេលី‌យ៉េស​ឬ?» នោះ​ឬ?»។ គាត់​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដីនេះ​ គឺ​លោក​ហើយ​ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។​


ពួកគេ​ទូល​ថា៖​ «អ្នក​ខ្លះ​ថា​ លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​ លោក​យេរេមា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់»​


បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​


ដ្បិត​កូន​នោះ​នឹង​ទៅ​មុខ​មុន​ព្រះអង្គ​ដោយ​វិញ្ញាណ​ និង​អំណាច​របស់​លោក​អេលីយ៉ា​ ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​មក​ឯ​កូន​ និង​ពួក​មនុស្ស​មិន​ស្ដាប់​បង្គាប់​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​ដើម្បី​រៀបចំ​ប្រជារាស្ដ្រ​មួយ​ជា​ស្រេច​សម្រាប់​ព្រះអម្ចាស់»។​


ដូច្នេះ ​ពួកគេ​ក៏​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចម្លើយ​សម្រាប់​ពួកអ្នក​ដែល​ចាត់​យើង​ឲ្យ​មក»​


ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​ថា៖​ «បើ​អ្នក​មិនមែន​ជា​ព្រះគ្រិស្ដ​ ឬ​លោក​អេលីយ៉ា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ទេ ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»​


ពេល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «​លោក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដែល​ត្រូវ​មក​ក្នុង​ពិភពលោក​នេះ​មែន»។​


ពេល​បាន​ឮ​ពាក្យ​ទាំង​នេះ​ អ្នក​ខ្លះ​ក្នុង​ចំណោម​បណ្តាជន​ក៏​និយាយ​ថា៖​ «អ្នក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ហើយ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម