Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 17:5 - Khmer Christian Bible

5 ដូច្នេះ​ឱ​ព្រះវរបិតា​អើយ!​ សូម​តម្កើង​ខ្ញុំ​ជាមួយ​ព្រះអង្គ​ ដោយ​សិរី​រុងរឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​ជាមួយ​ព្រះអង្គ​ តាំងពីមុន​កំណើត​ពិភពលោក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះ​បិតា​អើយ ឥឡូវនេះ សូម​ព្រះអង្គ​លើកតម្កើងសិរីរុងរឿង​ដល់​ទូលបង្គំ​ជាមួយ​អង្គទ្រង់ ដោយ​សិរីរុងរឿង​ដែល​ទូលបង្គំ​មាន​ជាមួយ​ព្រះអង្គ តាំងពីមុន​ដែល​មាន​ពិភពលោក​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឥឡូវ​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ខ្ញុំ​ឲ្យ​មាន​សិរី‌រុង‌រឿង​នៅ​ជិត​ទ្រង់ គឺ​សិរី‌រុង‌រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ជិត​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។

សូមមើលជំពូក ចម្លង




យ៉ូហាន 17:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​


គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​


ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ភីលីព​អើយ!​ ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​យូរ​ហើយ​ តើ​អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ?​ អ្នកណា​ឃើញ​ខ្ញុំ​ក៏​ឃើញ​ព្រះ​វរ​បិតា​ដែរ​ ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ដូច្នេះ?​


កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​ ក៏​ងើយ​ព្រះនេត្រ​ទៅ​លើ​មេឃ​ ទាំង​មាន​បន្ទូល​ថា៖​ «ឱ ​ព្រះវរបិតា​អើយ!​ ពេល​កំណត់​បាន​មកដល់​ហើយ​ សូម​លើក​តម្កើង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឡើង​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​បាន​តម្កើង​ព្រះអង្គ​ដែរ​


ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​


មិន​ដែល​មាន​អ្នកណា​ធ្លាប់​ទៅ​ដល់​ស្ថានសួគ៌​ទេ​ មាន​តែ​ព្រះអង្គ​ដែល​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ គឺ​ជា​កូន​មនុស្ស​នោះ​ហើយ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​


ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ​ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ​


ហើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ កាល​ដើម​ដំបូង​ ព្រះអង្គ​បាន​បង្កើត​ផែនដី​ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ​


ព្រះ​រាជបុត្រា​ជា​រស្មី​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ ទាំង​ទ្រទ្រង់​របស់​សព្វ​សារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះអង្គ‍។​ បន្ទាប់​ពី​ព្រះអង្គ​បាន​សំអាត​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ​ពី​បាប​ហើយ​ ព្រះអង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​ដ៏​ខ្ពស់។​


ដែល​បាន​ជ្រើសរើស​តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​ទើប​តែនឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​នៅ​គ្រា​ចុងក្រោយ​នេះ​សម្រាប់​អ្នក​រាល់គ្នា។​


តាមរយៈ​ព្រះអង្គ​ អ្នក​រាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​អង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ប្រទាន​សិរី​រុង​រឿង​ដល់​ព្រះអង្គ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជំនឿ​ និង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់។​


ដ្បិត​ជីវិត​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ ដូច្នេះ​យើង​បាន​ឃើញ​ និង​ធ្វើ​បន្ទាល់​ ព្រម​ទាំង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះវរបិតា​ ហើយ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ។​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម