ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
យ៉ូហាន 15:8 - Khmer Christian Bible ដ្បិតព្រះវរបិតារបស់ខ្ញុំបានតម្កើងឡើង ដោយសារតែសេចក្ដីនេះឯង គឺឲ្យអ្នករាល់គ្នាបង្កើតផលបានច្រើន យ៉ាងនោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ ព្រះគម្ពីរខ្មែរសាកល ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបិតារបស់ខ្ញុំសម្តែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។ អាល់គីតាប អុលឡោះជាបិតាសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ |
ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នា
កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
ប៉ុន្ដែចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ចូរធ្វើអំពើល្អ ចូរឲ្យខ្ចីដោយមិនសង្ឃឹមថាបានទទួលមកវិញ នោះរង្វាន់របស់អ្នករាល់គ្នានឹងមានច្រើនអនេក រួចអ្នករាល់គ្នានឹងត្រលប់ជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ព្រោះព្រះអង្គក៏សប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ព្រោះខ្ញុំជាដើមទំពាំងបាយជូរ ឯអ្នករាល់គ្នាជាមែក អ្នកណានៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ អ្នកនោះនឹងបង្កើតផលបានច្រើន ព្រោះបើដាច់ចេញពីខ្ញុំ នោះអ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ
ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ
ដ្បិតព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ដោយរូបកាយរបស់អ្នករាល់គ្នាចុះ។
ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិតតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ឥតលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសំដែងភាពស្មោះត្រង់ទាំងស្រុង ដើម្បីតុបតែងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើងក្នុងគ្រប់ការទាំងអស់
ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណាប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។