Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 2:5 - Khmer Christian Bible

5 ឲ្យ​ដឹង​ខុសត្រូវ​ បរិសុទ្ធ​ ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដើម្បីកុំឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឲ្យ​មាន​ចិត្ត​ធ្ងន់ បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​កិច្ចការ​ផ្ទះ មាន​ចិត្ត​ល្អ ហើយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ព្រះ‌បន្ទូល​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឲ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឲ្យ​មាន​ចិត្ដ​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ដ​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ដ​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​បន្ទូល​របស់​អុលឡោះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ទីតុស 2:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​


ដូច្នេះ​ លោក​ពេត្រុស​ក៏​ក្រោក​ឡើង​ ហើយ​ទៅ​ជាមួយ​ពួកគេ។​ ពេល​គាត់​ទៅ​ដល់​ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ​ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ។​


ដូច្នេះ​ កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ការ​ល្អ​របស់​អ្នក​បាន​ឡើយ។​


ដូច​មាន​សេចក្ដី​ចែង​ទុក​ស្រាប់​គឺ​ «ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថ​នៅ​ក្នុង​ចំណោម​ជនជាតិ​នានា​ ដោយ​ព្រោះ​អ្នក​រាល់គ្នា»។​


ប៉ុន្ដែ​ខ្ញុំ​ចង់​ឲ្យអ្នក​រាល់គ្នា​ដឹង​ថា​ ព្រះគ្រិស្ដ​ជា​ក្បាល​របស់​បុរស​គ្រប់​គ្នា​ ហើយ​បុរស​ជា​ក្បាល​របស់​ស្ដ្រី​ ឯ​ព្រះជាម្ចាស់​វិញ​ ជា​ព្រះសិរ​របស់​ព្រះគ្រិស្ដ​


ចូរ​ឲ្យ​ពួក​ស្រ្ដីស្ងាត់​ស្ងៀមនៅ​ក្នុង​ក្រុមជំនុំ​ចុះ​ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​ពួកនាង​និយាយ​ឡើយ​ គឺ​ឲ្យ​ពួកនាង​ចុះចូល​ដូច​ដែល​គម្ពីរ​វិន័យ​បាន​ចែង​ទុក​ចុះ​


ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចូរ​អ្នក​រាល់គ្នា​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​រៀងៗ​ខ្លួន​ឲ្យ​ដូច​ជា​ស្រឡាញ់​ខ្លួន​ឯង​ចុះ ​ហើយ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី។​


ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ចុះ​ ដោយ​ព្រោះ​ជា​ការ​សមរម្យ​នៅ​ក្នុង​ព្រះអម្ចាស់។​


ហើយ​គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ដោយ​ព្រោះ​អំពើ​ល្អ​ទាំងឡាយ​ គឺ​បាន​ចិញ្ចឹម​កូន​ បាន​ទទួល​អ្នក​ដទៃ​ដោយ​រាក់ទាក់​ បាន​លាង​ជើង​ឲ្យ​ពួក​បរិសុទ្ធ​ បាន​ជួយ​អ្នក​រងទុក្ខ​លំបាក​ និង​បាន​ខំ​ប្រព្រឹត្ដ​ល្អ​គ្រប់​បែប​យ៉ាង។​


ចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ​ចាត់​ទុក​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​ដែល​ស័ក្ដិសម​ទទួល​កិត្ដិយស​គ្រប់​បែប​យ៉ាង​ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ព្រះនាម​ និង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ឡើយ។​


ដើម្បី​អប់រំ​ស្រ្តី​ក្មេងៗ​ឲ្យ​ស្រឡាញ់​ប្ដី​ និង​កូន​របស់​ខ្លួន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម