Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 6:20 - Khmer Christian Bible

20 ដ្បិត​ព្រះអង្គ​បាន​បង់ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ដូច្នេះ​ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ពីព្រោះ​អ្នករាល់គ្នា​ត្រូវបាន​លោះមកវិញ​ដោយ​តម្លៃថ្លៃ​។ ដូច្នេះ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​រូបកាយ​របស់អ្នករាល់គ្នា​ចុះ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ នៅ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ដ្បិត​ព្រះអង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លុប ដើម្បី​លោះ​បងប្អូន។ ហេតុ​នេះ ចូរ​ប្រើ​រូប​កាយ​របស់​បងប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះ​នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ដ្បិត​អុលឡោះ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 6:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​។​


ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​


ដូច្នេះ​ បងប្អូន​អើយ!​ តាមរយៈ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​ ខ្ញុំ​ទទូច​ឲ្យ​អ្នក​រាល់គ្នា​ថ្វាយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ទុកជា​យញ្ញបូជា​ដែល​មានជីវិត​ ហើយ​បរិសុទ្ធ​ ព្រមទាំង​ជាទី​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ ដ្បិត​នេះ​ហើយ​ជា​ការ​បម្រើ​ដ៏​ត្រឹម​ត្រូវ​របស់​អ្នក​រាល់គ្នា​


ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​លោក​ទៅ​ចុះ​ គឺ​ពី​មុន​អ្នក​រាល់គ្នា​បាន​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​បម្រើ​សេចក្ដី​ស្មោក​គ្រោក​ និង​សេចក្ដី​ទុច្ចរិត​ដែល​នាំ​ទៅ​សេចក្ដី​អាក្រក់​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ចូរ​អ្នក​រាល់គ្នា​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​នោះ​បម្រើ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ភាព​បរិសុទ្ធ​ជា​យ៉ាង​នោះ​ដែរ។​


ដូច្នេះ​ ទោះបី​អ្នក​រាល់គ្នា​បរិភោគ​ ឬ​ផឹក​ ឬ​ធ្វើ​អ្វី​ក៏ដោយ​ ចូរ​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ចុះ​


ព្រះអង្គ​បាន​បង់​ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ចូរ​កុំ​ធ្វើ​ជា​បាវបម្រើ​របស់​មនុស្ស​ទៀត​ឡើយ​


មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​


ស្រប​ទៅ​តាម​ការ​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​ និង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ គឺ​ថា​ ខ្ញុំ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ទាំង​ស្រុង​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ ក៏​ដូច​រាល់​ពេល​ដែរ​ ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​នឹង​ត្រូវ​បាន​លើក​តម្កើង​ឡើង​នៅ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ ទោះ​រស់​ ឬ​ស្លាប់​ក្ដី​


ព្រះអង្គ​មិនបាន​យក​ឈាម​ពពែ​ឈ្មោល​ ឬ​ឈាម​កូន​គោ​ទេ​ តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែ​ម្ដង​ជា​ការ​ស្រេច​ ទាំង​ទទួល​បាន​សេចក្ដី​ប្រោស​លោះ​ដ៏អស់​កល្ប​ជានិច្ច។​


ទាំង​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​លោះ​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍​ដែល​បន្ដ​ពី​ដូនតា​របស់​អ្នក​រាល់គ្នា​នោះ​ មិន​មែន​ដោយ​របស់​ដែល​ត្រូវ​ពុករលួយ​ដូច​ជា​មាស​ ឬ​ប្រាក់​ឡើយ​


រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​


ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​


អ្នក​ទាំង​នោះ​ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖​ «ព្រះអង្គ​ស័ក្ដិសម​នឹង​យក​សៀវភៅ​នេះ​ និង​បក​ត្រា​នៅ​លើ​សៀវភៅ​នេះ​ ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​បាន​លោះ​មនុស្ស​ពី​គ្រប់​ទាំង​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ គ្រប់​ជនជាតិ​ និង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់​ ដោយសារ​ឈាម​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម