Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:31 - Khmer Christian Bible

31 ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​ជនជាតិ​យូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា៖​ «បើ​អ្នក​រាល់គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:31
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ្នក​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


ពេល​ព្រះយេស៊ូ​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ​ ក៏​មាន​បន្ទូល​អំពី​គាត់​ថា៖​ «មើល៍​ នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ​ដែល​គ្មាន​ឧបាយកល​សោះ»។​


គេ​ក៏​អញ្ជើញ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គលការ​នោះ​ដែរ។​


ពីព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។​


ដូច្នេះ​បើ​ព្រះរាជ​បុត្រា​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព​ អ្នក​រាល់គ្នា​មុខ​ជា​មាន​សេរីភាព​ពិត​ប្រាកដ


នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួប​ប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា​ និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ បាន​ដើរ​តាម​លោក​ប៉ូល​ និង​លោក​បារណាបាស​ អ្នក​ទាំង​ពីរ​បាន​និយាយ​ដាស់តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។​


ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​


ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​


ចូរ​ពិចារណា​អំពី​សេចក្ដី​សប្បុរស​ និង​ភាព​ម៉ឺងម៉ាត់​របស់​ព្រះជាម្ចាស់​ចុះ។​ ព្រះអង្គ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ដួល​ចុះ​ ប៉ុន្ដែ​ព្រះអង្គ​មាន​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ លុះត្រា​តែ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ក៏​ត្រូវ​កាត់​ចេញ​ដែរ​


​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​


បើ​អ្នក​រាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ ហើយ​មាំមួន​ ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​នោះ។​ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។​


ប៉ុន្ដែ​បើ​នាង​នៅ​ជាប់​ក្នុង​ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​បរិសុទ្ធ​ ទាំង​មាន​អត្ដចរិត​ត្រឹមត្រូវ​ នោះ​នាង​នឹង​បាន​សង្គ្រោះ​នៅ​ពេល​ដែល​នាង​សម្រាល​កូន។​


ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក​ និង​សេចក្ដី​បង្រៀន​របស់​អ្នក​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ទាំង​នេះ​ ដ្បិត​ធ្វើ​ដូច្នេះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​ឯង​ផង​ និង​ពួកអ្នក​ដែល​ស្ដាប់​អ្នក​ផង។​


ប៉ុន្តែ​អ្នក​វិញ​ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន​ និង​ជឿ​ប្រាកដ​ដោយ​ដឹង​ថា​ អ្នក​បាន​រៀន​ពី​អ្នកណា​


ដ្បិត​បើ​យើង​រក្សា​ការ​ជឿជាក់​ដែល​យើង​មាន​ពី​ដំបូង​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​ដល់​ទីបញ្ចប់​ នោះ​យើង​នឹង​ត្រលប់​ជា​អ្នក​មាន​ចំណែក​រួម​ជាមួយ​ព្រះ​គ្រិស្ដ​


មិន​មែន​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេ​នៅ​ថ្ងៃ​ដែល​យើង​បាន​ដឹក​ដៃ​ដូនតា​ទាំង​នោះ​ នាំ​ចេញ​ពី​ទឹកដី​អេស៊ីព្ទ​ទេ​ ព្រោះ​ពួកគេ​មិន​បាន​កាន់​តាម​កិច្ច​ព្រមព្រៀង​របស់​យើង​ ហើយ​យើង​ក៏​មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួកគេ​ដែរ‍។​ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។​


ប៉ុន្ដែ​អ្នកណា​ដែល​ពិនិត្យ​មើល​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍​ ជា​ក្រឹត្យ​វិន័យ​នៃ​សេរី​ភាព​ ហើយ​នៅ​ខ្ជាប់ខ្ជួន​ ទាំង​មិន​ភ្លេច​សេចក្ដី​ដែល​ខ្លួន​បាន‍​ឮ​ ផ្ទុយ​ទៅ​វិញ​ ប្រព្រឹត្ដ​តាម​ អ្នក​នោះ​នឹង​មាន​ពរ​នៅ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ។​


ពួកគេ​បាន​ចេញ​ពី​ក្នុង​ចំណោម​យើង​ទៅ​ ប៉ុន្ដែ​មិន​មែន​ជា​គ្នា​យើង​ទេ​ ព្រោះ​បើ​ជា​គ្នា​យើង​មែន​ ពួកគេ​នឹង​នៅ​ជាមួយ​យើង​រហូត​ ប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ​ ដើម្បី​បង្ហាញ​ឲ្យឃើញ​ថា​ ពួកគេ​ទាំង​អស់​គ្នា​មិន​មែន​ជា​គ្នា​យើង​ទេ។​


ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​មក​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ចុះ​ បើ​សិន​ជា​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ឮ​តាំង​ពី​ដើម​ដំបូង​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​មែន​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ជាប់​នឹង​ព្រះរាជ​បុត្រា​ និង​ព្រះវរបិតា​ដែរ។​


អស់​អ្នក​ដែល​ទៅ​ហួស​ ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ នោះ​គ្មាន​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​អ្នកណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មាន​ទាំង​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម