ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ាកុប 4:11 - Khmer Christian Bible

​បងប្អូន​អើយ!​ មិន​ត្រូវ​និយាយ​មួល​បង្កាច់​គ្នា​ឡើយ​ អ្នកណា​ដែល​និយាយ​មួល​បង្កាច់​ ឬ​ថ្កោល​ទោស​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​និយាយ​មួល​បង្កាច់​ និង​ថ្កោល​ទោស​ក្រឹត្យវិន័យ​ហើយ។​ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ​វិន័យ​ នោះ​អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ទេ​ គឺជា​អ្នក​ថ្កោលទោស​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បងប្អូន​អើយ កុំ​មួលបង្កាច់​គ្នាទៅវិញទៅមក​ឡើយ​។ អ្នក​ដែល​មួលបង្កាច់​បងប្អូន ឬ​វិនិច្ឆ័យ​បងប្អូន​របស់​ខ្លួន អ្នកនោះ​កំពុង​មួលបង្កាច់​ក្រឹត្យវិន័យ ហើយ​កំពុង​វិនិច្ឆ័យ​ក្រឹត្យវិន័យ​ហើយ​។ ប្រសិនបើ​អ្នក​វិនិច្ឆ័យ​ក្រឹត្យវិន័យ អ្នក​មិនមែន​ជា​អ្នកធ្វើតាម​ក្រឹត្យវិន័យ​ទេ គឺ​ជា​ចៅក្រម​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង‌ប្អូន​អើយ កុំ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​មួល​បង្កាច់​គ្នា ហើយ​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ក៏​និយាយ​មួល​បង្កាច់​ក្រឹត្យ​វិន័យ ហើយ​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ តែ​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បងប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​ក្រឹត្យ‌វិន័យ* និង​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​ក្រឹត្យ‌វិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បង​ប្អូន​អើយ កុំ​ឲ្យ​និន្ទា​គ្នា​ឡើយ អ្នក​ណា​ដែល​និន្ទា ហើយ​ថ្កោល​ទោស​បង​ប្អូន​ខ្លួន នោះ​ក៏​និន្ទា ហើយ​ថ្កោល​ទោស​ចំពោះ​ក្រិត្យ‌វិន័យ​ដែរ បើ​អ្នក​ថ្កោល​ទោស​ក្រិត្យ‌វិន័យ នោះ​អ្នក​មិន​មែន​កាន់​តាម​ក្រិត្យ‌វិន័យ​ទេ គឺ​ឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បង​ប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​ហ៊ូកុំ និង​ថ្កោល​ទោស​ហ៊ូកុំ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​ហ៊ូកុំ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​ហ៊ូកុំ​ទេ គឺ​អ្នក​ថ្កោល​ទោស​ហ៊ូកុំ​ទៅ​វិញ។

សូមមើលជំពូក



យ៉ាកុប 4:11
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កុំ​ថ្កោល​ទោស​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ទទួល​ការ​ថ្កោល​ទោស​វិញ​ឡើយ​ និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​ នោះ​អ្នក​រាល់គ្នា​ក៏​មិន​ទទួល​ការ​ផ្ដន្ទាទោស​វិញ​ដែរ។​ ចូរ​លើក​លែង​ទោស​ឲ្យ​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​វិញ។​


ដូច្នេះ​ហើយ​ ឱ​អ្នក​គ្រប់​គ្នា​ដែល​ថ្កោល​ទោស​គេ​អើយ!​ អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេ​ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ​ អ្នក​ក៏​កំពុង​កាត់ទោស​ខ្លួន​ឯង​ដែរ​ ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ​


ដ្បិត​អ្នក​ដែល​ព្រះជាម្ចាស់​រាប់ជា​សុចរិត​ មិន​មែន​ជា​អ្នក​ឮ​គម្ពីរ​វិន័យ​ទេ​ តែ​ជា​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​វិញ។​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​ឃើញ​ថា​ អ្នក​រាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ រីឯ​អ្នក​រាល់គ្នា​ក៏​ឃើញ​ថា​ ខ្ញុំ​មិន​ដូចជា​អ្វី​ដែល​អ្នក​រាល់គ្នា​ប៉ង​ដែរ​ ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​


ចូរ​ដក​យក​អស់​ទាំង​សេចក្ដី​ជូរចត់​ កំហឹង​ ចិត្ដ​ក្ដៅ​ក្រហាយ​ ជម្លោះ​ឡូឡា​ ការ​ជេរ​ប្រមាថ​ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​ប៉ែប​យ៉ាង​ចេញ​ពី​អ្នក​រាល់គ្នា​ចុះ​


រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​មួលបង្កាច់​ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់ចិត្ដ​ ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​


គ្មាន​សេចក្ដី​ស្រឡាញ់​ គ្មាន​ការ​សម្រុះ​សម្រួល​ និយាយ​មូល​បង្កាច់​ មិន​ចេះ​ទប់​ចិត្ត​ សាហាវ​ ស្អប់​ការ​ល្អ​


រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​


បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​


បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​


ប៉ុន្ដែ​អ្នកណា​ដែល​ពិនិត្យ​មើល​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍​ ជា​ក្រឹត្យ​វិន័យ​នៃ​សេរី​ភាព​ ហើយ​នៅ​ខ្ជាប់ខ្ជួន​ ទាំង​មិន​ភ្លេច​សេចក្ដី​ដែល​ខ្លួន​បាន‍​ឮ​ ផ្ទុយ​ទៅ​វិញ​ ប្រព្រឹត្ដ​តាម​ អ្នក​នោះ​នឹង​មាន​ពរ​នៅ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ។​


បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដ៏​ប្រសើរ​ ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ​


បងប្អូន​អើយ!​ ចូរ​យក​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ទុក​ជា​គំរូ​អំពី​សេចក្ដី​អត់ធ្មត់​ និង​ការ​រងទុក្ខ​លំបាក​ចុះ។​


ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​


បងប្អូន​អើយ!​ ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​ មើល៍​ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​បោះបង់​គ្រប់​ទាំង​ការ​អាក្រក់​ ឧបាយកល​ អំពើ​ពុតត្បុត​ និង​សេចក្ដី​ច្រណែន​ ព្រមទាំង​ការ​និយាយ​ដើម​គ្នា​គ្រប់​បែបយ៉ាងនោះ​ចោល​ទៅ!​