ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
ម៉ាថាយ 5:46 - Khmer Christian Bible ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារក៏បានធ្វើដូច្នោះដែរ។ ព្រះគម្ពីរខ្មែរសាកល តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធ តើមិនប្រព្រឹត្តដូច្នោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី អាល់គីតាប ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ |
ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។
បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។
ប៉ុន្ដែចូរប្រយ័ត្ន កុំបង្ហាញសេចក្ដីសុចរិតរបស់អ្នករាល់គ្នានៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌នោះឡើយ។
បន្ទាប់មក ព្រះអង្គបានចូលរួមបរិភោគអាហារនៅផ្ទះលោកលេវី ហើយមានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានចូលរួមបរិភោគជាមួយព្រះយេស៊ូ និងពួកសិស្សដែរ ព្រោះមានមនុស្សជាច្រើនកំពុងដើរតាមព្រះអង្គ
គ្រូវិន័យខាងគណៈផារិស៊ី ពេលឃើញព្រះអង្គបរិភោគអាហារជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ ក៏សួរពួកសិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធដារ និងមនុស្សបាបដូច្នេះ?»
ពេលនោះ ពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបទាំងអស់បានចូលមកជិតដើម្បីស្ដាប់ព្រះអង្គ
ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ានងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។
ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
រួចលោកលេវីបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះរបស់គាត់សម្រាប់ព្រះអង្គ ហើយមានពួកអ្នកទារពន្ធដារច្រើនកុះករ និងអ្នកដទៃទៀតបានចូលរួមបរិភោគជាមួយពួកគេ។
ដូច្នេះពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យរបស់គេ ក៏រអ៊ូដាក់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាស៊ីផឹកជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?»
ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប