ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។
ម៉ាកុស 15:46 - Khmer Christian Bible លោកយ៉ូសែបក៏ទិញសំពត់ទេសឯក ហើយដាក់សពចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះក្នុងផ្នូរដែលដាប់នៅក្នុងថ្ម ហើយគាត់បានប្រមៀលថ្មបិទច្រកចូលក្នុងផ្នូរ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបទិញក្រណាត់ផាឌិប ហើយយកព្រះសពចុះ រុំនឹងក្រណាត់ផាឌិបនោះ រួចដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្មដា។ បន្ទាប់មក គាត់ប្រមៀលថ្មមួយខ្ទប់នឹងមាត់រូង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទិញសំពត់ទេសឯក យកព្រះសពព្រះអង្គចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះទៅក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្មមួយផ្ទាំង បិទមាត់ផ្នូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត អាល់គីតាប យូសុះទិញក្រណាត់ផាឌិប លោកយកសពអ៊ីសាចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ |
ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។
នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះសពព្រះអង្គ។
កាលគាត់ដាក់សពចុះហើយ ក៏រុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះសពនោះនៅក្នុងផ្នូរដែលដាប់ទៅក្នុងថ្ម ជាកន្លែងដែលមិនទាន់បានបញ្ចុះសពណានៅឡើយ។
ព្រះយេស៊ូក៏យាងទៅដល់ផ្នូរ ទាំងរំជួលចិត្ដម្ដងទៀត។ ផ្នូរនោះជារូងភ្នំ ហើយមានថ្មមួយបិទសន្ធប់ជាប់
ដូច្នេះគេក៏យកថ្មចេញ ហើយព្រះយេស៊ូងើបព្រះនេត្រឡើង ទាំងមានបន្ទូលថា៖ «ឱព្រះវរបិតាអើយ! ខ្ញុំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គស្តាប់ខ្ញុំ
នៅព្រលឹមស្រាងៗក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរត្រូវគេយកចេញទៅហើយ