Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:41 - Khmer Christian Bible

41 ដូច្នេះ​គេ​ក៏​យក​ថ្ម​ចេញ​ ហើយ​ព្រះយេស៊ូ​ងើប​ព្រះនេត្រ​ឡើង ​ទាំង​មាន​បន្ទូល​ថា៖​ «ឱ​ព្រះ​វរ​បិតា​អើយ!​ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ស្តាប់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ដូច្នេះ ពួកគេ​ក៏​យក​ថ្ម​ចេញ​។ ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅលើ ហើយ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ អ៊ីសា​ងើប​មុខ​មើល​ទៅ​លើ មាន​ប្រសាសន៍​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ខ្ញុំ​សូម​អរ​គុណ​ទ្រង់ ដែល​បាន​ស្តាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:41
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​


កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​ ក៏​ងើយ​ព្រះនេត្រ​ទៅ​លើ​មេឃ​ ទាំង​មាន​បន្ទូល​ថា៖​ «ឱ ​ព្រះវរបិតា​អើយ!​ ពេល​កំណត់​បាន​មកដល់​ហើយ​ សូម​លើក​តម្កើង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឡើង​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​បាន​តម្កើង​ព្រះអង្គ​ដែរ​


នៅ​ពេល​នោះ​ ព្រះអង្គ​មាន​អំណរ​ជាខ្លាំង​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ ​តែ​បើក​សំដែង​ដល់​ទារក​វិញ​ មែន​ហើយ​ ព្រះវរបិតា​អើយ!​ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែប​នេះ​ណាស់។​


ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​


ឯ​អ្នក​ទារ​ពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​ គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ ព្រះជាម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។​


មែន​ហើយ​ ព្រះវរបិតា​អើយ‍!​ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែប​នេះ​ណាស់។​


ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​


លោក​យ៉ូសែប​ក៏​ទិញ​សំពត់​ទេស​ឯក​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯក​នោះ​ បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​នៅ​ក្នុង​ថ្ម​ ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ​


ពួកគេ​បាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ​


ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ ការ​អ្វី​ដែល​ព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​មុខ​ជា​ប្រទាន​ឲ្យ​ព្រះអង្គ​មិន​ខាន​ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ»​


នៅ​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ កាល​ងងឹត​នៅ​ឡើយ​ នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​បាន​ទៅ​ឯ​ផ្នូរ​ នាង​ក៏​ឃើញ​ថ្ម​នៅ​មាត់​ផ្នូរ​ត្រូវ​គេ​យក​ចេញ​ទៅ​ហើយ​


ពេល​នោះ​ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ ហើយ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម