Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:38 - Khmer Christian Bible

38 ព្រះយេស៊ូ​ក៏​យាង​ទៅ​ដល់​ផ្នូរ​ ទាំង​រំជួល​ចិត្ដ​ម្ដង​ទៀត។​ ផ្នូរ​នោះ​ជា​រូង​ភ្នំ​ ហើយ​មាន​ថ្ម​មួយ​បិទ​សន្ធប់​ជាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ព្រះយេស៊ូវ​ទ្រង់​រំជួល​ក្នុង​អង្គទ្រង់​ម្ដងទៀត ហើយក៏​យាង​ទៅដល់​រូងផ្នូរ​។ រូងផ្នូរនោះ​ជា​រអាងភ្នំ មាន​ថ្ម​មួយ​បិទ​នៅ​មាត់រូង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេល​នោះ ព្រះ‌យេស៊ូវ​រំជួល​ព្រះ‌ហឫ‌ទ័យ​ម្តង​ទៀត រួច​យាង​ទៅ​ឯ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​មួយ​បិទ​សន្ធប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះ‌យេស៊ូ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នោះ​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្ដី​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ៊ីសា​រំជួល​ចិត្ត​ម្ដង​ទៀត រួច​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ​មាន​ថ្ម​បាំង​នៅ​មាត់​រូង។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:38
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​


ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​ដាក់​អ្នក​យាម​ឲ្យ​យាម​ផ្នូរ​ និង​បាន​បោះ​ត្រា​នៅលើ​ថ្ម​បិទ​ផ្នូរ​នោះ​ទៀត​ផង។​


លោក​យ៉ូសែប​ក៏​ទិញ​សំពត់​ទេស​ឯក​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯក​នោះ​ បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​នៅ​ក្នុង​ថ្ម​ ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ​


ព្រះអង្គ​ដក​ដង្ហើម​ធំ​ ហើយ​មាន​បន្ទូល​ថា៖​ «ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ស្វែង​រក​ទីសំគាល់?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់​នេះ​ទេ»​


ពួកគេ​បាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ​


ពេល​ព្រះយេស៊ូ​ឃើញ​នាង​ម៉ារា​ និង​ពួក​ជនជាតិ​យូដា​ដែល​មក​ជាមួយ​នាង​យំ​ដូច្នេះ​ ព្រះអង្គ​ក៏​រំជួល​ចិត្ដ​ ហើយ​ច្រួលច្របល់​ក្នុង​វិញ្ញាណ​យ៉ាង​ខ្លាំង​


នៅ​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្តាហ៍​នោះ​ កាល​ងងឹត​នៅ​ឡើយ​ នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​បាន​ទៅ​ឯ​ផ្នូរ​ នាង​ក៏​ឃើញ​ថ្ម​នៅ​មាត់​ផ្នូរ​ត្រូវ​គេ​យក​ចេញ​ទៅ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម