Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:45 - Khmer Christian Bible

45 ពេល​ដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​ គាត់​ក៏​ប្រគល់​សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 នៅពេល​បាន​ដឹង​ពី​មេទាហានលើមួយរយនាក់​ហើយ ពីឡាត់​ក៏​ប្រគល់​ព្រះសព​ឲ្យ​យ៉ូសែប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ពេល​លោក​បាន​ដឹង​ពី​មេ​ទ័ព​នោះ​ថា​ព្រះ‌អង្គ​សុគត​មែន លោក​ក៏​ប្រគល់​ព្រះ‌សព​ព្រះ‌អង្គ​ដល់​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប

សូមមើលជំពូក ចម្លង

អាល់គីតាប

45 បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​សព​ទៅ​យូសុះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:45
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ​ ពេល​នោះ​ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ។​


កាល​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ជិត​ទល់​មុខ​នឹង​ព្រះអង្គ​ បាន​ឃើញ​ព្រះអង្គ​បាន​ផុត​ដង្ហើម​យ៉ាង​ដូច្នេះ​ ក៏​និយាយ​ថា៖​ «បុរស​នេះ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន»​


ពេល​ដឹង​ថា​ព្រះអង្គ​សោយ​ទិវង្គត​ លោក​ពីឡាត់​ឆ្ងល់​ណាស់​ ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ព្រះអង្គ​សោយ​ទិវង្គត​មែន​ឬ​មិន​មែន​


លោក​យ៉ូសែប​ក៏​ទិញ​សំពត់​ទេស​ឯក​ ហើយ​ដាក់​សព​ចុះ​ រុំ​នឹង​សំពត់​ទេស​ឯក​នោះ​ បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ដាប់​នៅ​ក្នុង​ថ្ម​ ហើយ​គាត់​បាន​ប្រមៀល​ថ្ម​បិទ​ច្រក​ចូល​ក្នុង​ផ្នូរ​


ក្រោយ​ហេតុការណ៍​ទាំង​នេះ​ លោក​យ៉ូសែប​ អ្នក​ក្រុង​អើរីម៉ាថេ​បាន​សុំ​លោក​ពីឡាត់​យក​សព​ព្រះយេស៊ូ​ ហើយ​លោក​ពីឡាត់​បាន​យល់​ព្រម​ ដូច្នេះ​លោក​យ៉ូសែប​ក៏​មក​យក​សព​របស់​ព្រះអង្គ។​ លោក​យ៉ូសែប​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូ​ ប៉ុន្ដែ​គាត់​បាន​លាក់​មុខ​ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម