ម៉ាកុស 11:20 - Khmer Christian Bible លុះព្រលឹមឡើង កាលពួកគេទៅជិតដើមល្វា ក៏ឃើញវាក្រៀមស្វិតរហូតដល់ឫស ព្រះគម្ពីរខ្មែរសាកល ព្រលឹមឡើង នៅពេលកំពុងដើរតាមផ្លូវ ពួកគេឃើញដើមល្វានោះក្រៀមស្វិតតាំងពីឫស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង ពេលគេធ្វើដំណើរតាមផ្លូវ ពួកសិស្សឃើញដើមល្វានោះក្រៀមស្វិត រហូតដល់ឫស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រឹកឡើង កំពុងដែលដើរតាមផ្លូវទៅ នោះពួកសិស្សឃើញដើមល្វានោះស្វិតក្រៀម តាំងតែពីឫសឡើង អាល់គីតាប ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរក្រៀមស្វិតរហូតដល់ឫស។ |
តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណាដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល
ព្រះអង្គមានបន្ទូលទៅដើមល្វាថា៖ «ដរាបតទៅ គ្មានអ្នកណាបរិភោគផ្លែរបស់ឯងទៀតទេ» ហើយពួកសិស្សព្រះអង្គក៏បានស្ដាប់ឮដែរ។
ដូច្នេះបើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែកដែលត្រូវកាត់បោះចោល ហើយក្រៀមស្វិត រួចគេក៏ប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយឆេះអស់ទៅ
ប៉ុន្ដែបើដីនោះដុះសុទ្ធតែបន្លា និងកន្ត្រើយវិញ ដីនោះគ្មានតម្លៃសោះឡើយ បន្ដិចទៀតនឹងត្រូវបណ្តាសារ ហើយនៅទីបញ្ចប់នឹងត្រូវគេដុតចោលតែម្ដង។
មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស