Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 15:6 - Khmer Christian Bible

6 ដូច្នេះ​បើ​អ្នកណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ អ្នក​នោះ​ប្រៀប​ដូចជា​មែក​ដែល​ត្រូវ​កាត់​បោះចោល​ ហើយ​ក្រៀមស្វិត​ រួច​គេ​ក៏​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​ឆេះ​អស់ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប្រសិនបើ​អ្នកណា​មិន​ស្ថិតនៅ​ក្នុង​ខ្ញុំ​ទេ អ្នកនោះ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ​ដូចជា​មែក ហើយ​ក្រៀមស្វិត​ទៅ​។ គេ​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅក្នុង​ភ្លើង ហើយ​វា​ក៏​ឆេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូហាន 15:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ទៅ​ប្រមូល​អស់​ទាំង​អ្វីៗ​ដែល​បណ្ដាល​ឲ្យ​ប្រព្រឹត្ដ​បាប​ និង​ពួក​អ្នក​បំពាន​វិន័យ​ចេញ​ពី​នគរ​របស់​លោក​


ពេល​គាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​បាន​ចង​ក​សម្លាប់​ខ្លួន។​


ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​ រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅ​ក្នុង​ភ្លើង​


ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​


មែក​ទាំងឡាយ​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ប៉ុន្ដែ​មិន​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​កាត់ចោល​ រីឯ​មែក​ទាំងឡាយ​ណា​ដែល​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​លួស​វា​ ដើម្បី​ឲ្យ​បង្កើត​ផល​កាន់​តែ​ច្រើន​ឡើង។​


មាន​តែ​រង់​ចាំ​ដោយ​ភ័យ​រន្ធត់​ចំពោះ​ការ​ជំនុំជម្រះ​ និង​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ដែល​ត្រៀម​នឹង​ឆេះ​បំផ្លាញ​ពួកអ្នក​ប្រឆាំង​ប៉ុណ្ណោះ។​


ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​


ពួកគេ​បាន​ចេញ​ពី​ក្នុង​ចំណោម​យើង​ទៅ​ ប៉ុន្ដែ​មិន​មែន​ជា​គ្នា​យើង​ទេ​ ព្រោះ​បើ​ជា​គ្នា​យើង​មែន​ ពួកគេ​នឹង​នៅ​ជាមួយ​យើង​រហូត​ ប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ​ ដើម្បី​បង្ហាញ​ឲ្យឃើញ​ថា​ ពួកគេ​ទាំង​អស់​គ្នា​មិន​មែន​ជា​គ្នា​យើង​ទេ។​


ហើយ​បើ​អ្នកណា​ដែល​មិន​ឃើញ​មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​ អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹងភ្លើង​នោះ។​


ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម