Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:6 - Khmer Christian Bible

6 ប៉ុន្ដែ​ពេល​ថ្ងៃ​រះ​ឡើង​ ពន្លក​ក៏​ក្រៀម​ស្វិត​ដោយ​ព្រោះ​គ្មាន​ឫស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប៉ុន្តែ​នៅពេល​ថ្ងៃរះឡើង វា​ក៏​ស្លោក ហើយ​ដោយសារ​គ្មាន​ឫស វា​ក៏​ក្រៀមស្វិត​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្តែ ពេល​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស

សូមមើលជំពូក ចម្លង

អាល់គីតាប

6 លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​គេ​មិន​បាន​ចាក់​ឫស​ទេ​ គឺ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ‍។​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​


ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពុំ​សូវ​មាន​ដី​ គ្រាប់​ពូជ​នោះ​ដុះ​ឡើង​យ៉ាង​ឆាប់​ ពីព្រោះ​ដី​មិន​ជ្រៅ​


គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​លើ​ដី​មាន​បន្លា​ បន្លា​ក៏​ដុះ​ឡើង​រួបរឹត​គ្រាប់​ពូជ​នោះ។​


ហើយ​នៅ​ពេល​ថ្ងៃ​រះ​ឡើង​ វា​ក៏​ក្រៀម​ស្វិត​ ដោយ​ព្រោះ​គ្មាន​ឫស​


គ្រាប់​ពូជ​លើ​ថ្ម​ជា​អស់​អ្នក​ដែល​នៅ​ពេល​បាន​ឮ​ព្រះបន្ទូល​ ក៏​ទទួល​យក​ដោយ​អំណរ​ តែ​អ្នក​ទាំងនេះ​គ្មាន​ឫស​ទេ​ ពួកគេ​ជឿ​បាន​តែ​មួយ​រយៈ​ ហើយ​នៅ​ពេល​មាន​សេចក្ដី​ល្បួង​ ពួកគេ​ក៏​បោះបង់​ចោល។​


ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នាតាមរយៈ​ជំនឿ​ ហើយ​សូម​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​បាន​ចាក់​ឫស​ និង​ចាក់​គ្រឹះ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​


បើ​អ្នក​រាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ ហើយ​មាំមួន​ ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​នោះ។​ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។​


ហើយ​ចាក់​ឫស​ និង​ស្អាង​ឡើង​នៅ​ក្នុង​ព្រះអង្គ​ ព្រមទាំង​មាន​ជំនឿ​មាំមួន​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ការ​បង្រៀន​រួច​មក​ហើយ​ ទាំង​អរព្រះគុណ​ឲ្យ​ច្រើន​ឡើង។​


ពួកគេ​នឹង​មិន​ឃ្លាន​ ឬ​ស្រេក​ទៀត​ឡើយ​ ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​ ឬ​ត្រូវ​កម្ដៅ​ណា​ទៀត​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម