Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:14 - Khmer Christian Bible

14 ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​ថា៖​ «ដរាប​ត​ទៅ ​គ្មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ទេ»​ ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់​ឮ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​មានបន្ទូល​នឹង​ដើមល្វានោះ​ថា៖“កុំឲ្យ​មាន​អ្នកណា​បាន​ហូប​ផ្លែ​របស់ឯង​ទៀតឡើយ គឺ​ជារៀងរហូត​!”។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ឮ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ផ្លែ​ពី​ឯង​ទៀត​ឡើយ»។ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​ឮ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​នរណា​បរិ‌ភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ​គ្មាន​នរណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស​បាន​ឮ​ពាក្យ​របស់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​


ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​


អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ​ អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក​ ហើយ​ប្រសិន​បើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នកណា​វិញ​ វា​នឹង​កិន​កម្ទេច​អ្នក​នោះ»។​


ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​ រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅ​ក្នុង​ភ្លើង​


ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​


កាល​បាន​ឃើញ​ដើម​ល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ ព្រះអង្គ​ក៏​ទៅ​មើល​ ក្រែង​លោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​ តែ​ពេល​មក​ដល់​ ព្រះអង្គ​ឃើញ​ថា​ ក្រៅ​ពី​ស្លឹក​ គ្មាន​អ្វី​សោះ​ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ​


ពួកគេ​មក​ដល់​ក្រុង​យេរូសាឡិម​ រួច​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​


ដូច្នេះ​បើ​អ្នកណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ អ្នក​នោះ​ប្រៀប​ដូចជា​មែក​ដែល​ត្រូវ​កាត់​បោះចោល​ ហើយ​ក្រៀមស្វិត​ រួច​គេ​ក៏​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​ឆេះ​អស់ទៅ​


ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​


អ្នកណា​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ចុះ​ អ្នកណា​ដែល​ស្មោកគ្រោក​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោកគ្រោក​ចុះ​ រីឯ​អ្នកណា​ដែល​សុចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រពឹ្រត្ដ​អំពើ​សុចរិត​ចុះ​ ហើយ​អ្នកណា​ដែល​បរិសុទ្ធ​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ ចុះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម