ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 3:25 - Khmer Christian Bible

អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌​ទទួលមកវិញ តាម​អំពើអយុត្តិធម៌ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​ទទួល​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស‌ឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក



កូឡុស 3:25
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


ពួកគេ​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ យើង​ដឹង​ថា​ លោក​និយាយ​ និង​បង្រៀន​យ៉ាង​ត្រឹមត្រូវ​ ហើយ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​


លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​


ដ្បិត​ព្រះជាម្ចាស់​មិន​មាន​សេចក្ដី​លំអៀង​ឡើយ‍។​


ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​


ទាំង​ដឹង​ថា​ ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ​ ទោះ​ជា​បាវបម្រើ​ក្ដី​ ឬ​អ្នក​មាន​សេរីភាព​ក្ដី​ ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់។​


ចៅហ្វាយ​រាល់គ្នា​អើយ​! ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​ ទាំង​ឈប់​គំរាម​កំហែង​ ដោយ​ដឹង​ថា​ចៅហ្វាយ​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ជា​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដែរ​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​


ចៅហ្វាយ​រាល់គ្នា​អើយ!​ ចូរ​ផ្ដល់​យុត្ដិធម៌​ និង​ភាព​ត្រឹមត្រូវ​ដល់​បាវបម្រើ​របស់​អ្នក​ចុះ​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ។​


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បំពាន​ ឬ​បោក​ប្រាស់​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ​ ព្រោះ​ព្រះអម្ចាស់​នឹង​សងសឹក​ចំពោះ​រឿង​ទាំង​នេះ​ ដូច​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​ពី​មុន​ និង​បាន​បញ្ជាក់​រួច​ហើយ​


ដ្បិត​នេះ​ជា​សេចក្ដីសុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​នឹង​សង​សេចក្ដី​វេទនា​ដល់​ពួកអ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​វិញ​


បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​ ឬ​ជំពាក់​អ្នក​ សូម​គិត​លើ​ខ្ញុំ​ចុះ​


ដ្បិត​បើ​ព្រះបន្ទូល​ដែល​បាន​ប្រកាស​តាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បាន​ ហើយ​គ្រប់​ទាំង​ការ​ល្មើស​ និង​ការ​មិន​ស្ដាប់បង្គាប់បាន​ទទួល​ទោស​យ៉ាង​យុត្តិធម៌​ទៅ​ហើយ​


បើ​អ្នក​រាល់គ្នា​ហៅ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​ឥត​យល់​មុខ​អ្នកណា​ឡើយ​ថា​ព្រះវរបិតា​ នោះ​ចូរ​រស់នៅ​ដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​