Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​ទទួល​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ជាការពិត អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌​ទទួលមកវិញ តាម​អំពើអយុត្តិធម៌ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស‌ឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង




កូឡុស 3:25
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី និង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សម្រេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លម្អៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង»។


អ្នក​ណា​ដែល​មិន​កោត​ខ្លាច ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។


ហេតុ​នោះ​បាន​ជា​មនុស្ស តែង‌តែ​កោត​ខ្លាច​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​យោគ‌យល់​អ្នក​ណា ដោយ​សារ​គេ​មាន​ប្រាជ្ញា​នោះ​‌ទេ»។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ជំនុំ​ជម្រះ​អ្នក​ជិត​ខាង​អ្នក​ដោយ​សុចរិត។


ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។


ពេល​នោះ លោក​ពេត្រុស​ក៏​ចាប់​ផ្តើម​មាន​ប្រសាសន៍​ថា៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ


ដ្បិត​ព្រះ​មិន​លម្អៀង​ឡើយ។


ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី។


ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​ធ្វើ នោះ​នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី។


ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវ​បម្រើ​ដូច្នោះ​ដែរ ត្រូវ​ឈប់​គំរាម​កំហែង​ទៅ ដោយ​ដឹង​ថា ចៅ​ហ្វាយ​របស់​គេ​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​ជា​ចៅ​ហ្វាយ​របស់​អ្នក​រាល់​គ្នា​ដែរ ហើយ​ព្រះ‌អង្គ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្ថិត​លើ​ព្រះ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា ត្រូវ​នាំ​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិចារណា​មើល"។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។


ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​ខ្លួន​ដោយ​សុចរិត និង​យុត្តិ‌ធម៌​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅ‌ហ្វាយ​ម្នាក់​នៅ​ស្ថាន‌សួគ៌​ដែរ។


ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។


ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​ទ្រង់​នឹង​សង​សេចក្ដី​វេទនា ដល់​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា


ប្រសិន‌បើ​គាត់​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ឬ​ជំពាក់​អ្វី​ដល់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ។


ប្រសិន‌បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​បាន​ថ្លែង​ប្រាប់​នោះ ជា​ការ​ពិត ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​រឹង​ចចេស ត្រូវ​ទទួល​ទោសទៅ​ហើយ


ប្រសិន‌បើ​អ្នក​រាល់​គ្នា​អំពាវ​នាវ​រក​ព្រះ ទុក​ដូច​ជា​ព្រះ‌វរបិតា​ដែល​ជំនុំ​ជម្រះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​រស់​នៅ​ដោយ​កោត​ខ្លាច ក្នុង​កាល​ដែល​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ។


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម