ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
កិច្ចការ 26:3 - Khmer Christian Bible ជាពិសេស ព្រះអង្គដឹងច្បាស់ពីទំនៀមទម្លាប់ និងទំនាស់ទាំងឡាយក្នុងចំណោមពួកជនជាតិយូដា ដូច្នេះហើយ សូមព្រះអង្គស្ដាប់ខ្ញុំដោយអនុគ្រោះផង ព្រះគម្ពីរខ្មែរសាកល ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះព្រះករុណាជ្រាបហើយពីទំនៀមទម្លាប់ និងការជជែកវែកញែករបស់សាសន៍យូដា។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ទូលបង្គំ ដោយអនុគ្រោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមព្រះរាជាមេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន អាល់គីតាប ដ្បិតស្តេចជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមស្តេចមេត្ដាស្តាប់ខ្ញុំ ដោយអនុគ្រោះផង។ |
ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
លោកអភិបាលក៏ងក់ក្បាលដាក់លោកប៉ូលឲ្យនិយាយ លោកប៉ូលក៏និយាយថា៖ «ដោយដឹងថា លោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារចំពោះការចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ។
ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរ សូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ
ប៉ុន្ដែ ខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេ ដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោក ជាពិសេស ឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គ ដើម្បីបន្ទាប់ពីមានការស៊ើបអង្កេត ខ្ញុំអាចមានសំណុំរឿងសរសេរបាន
«ឱស្ដេចអ័គ្រីប៉ាអើយ! ខ្ញុំយល់ឃើញថា ខ្ញុំសំណាងណាស់ថ្ងៃនេះ ដែលខ្ញុំកំពុងត្រៀមឆ្លើយការពារខ្លួននៅចំពោះមុខព្រះអង្គអំពីសេចក្ដីទាំងឡាយ ដែលពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំ
ដ្បិតព្រះរាជាដឹងអំពីហេតុការណ៍ទាំងនេះស្រាប់ហើយ បានជាខ្ញុំទូលដល់ព្រះអង្គ គឺទូលដោយក្លាហានទៀតផង ហើយខ្ញុំជឿថា គ្មានហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ទាំងនេះលាក់បាំងពីព្រះរាជាបានឡើយ ព្រោះហេតុការណ៍នេះមិនបានកើតឡើងនៅកន្លៀតណាទេ
ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ
បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។
ដ្បិតយើងបានឮគាត់និយាយថា យេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោល ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។
ទោះបីខ្ញុំអាចថ្លែងព្រះបន្ទូល និងស្គាល់អស់ទាំងអាថ៌កំបាំង ព្រមទាំងមានចំណេះដឹងគ្រប់យ៉ាងក៏ដោយ ឬទោះបីខ្ញុំមានជំនឿរហូតដល់រើភ្នំបានក៏ដោយ ប៉ុន្ដែបើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានបានការឡើយ។