Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:26 - Khmer Christian Bible

26 ដ្បិត​ព្រះរាជា​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​ស្រាប់​ហើយ​ បានជា​ខ្ញុំ​ទូល​ដល់​ព្រះអង្គ​ គឺ​ទូល​ដោយ​ក្លាហាន​ទៀត​ផង​ ហើយ​ខ្ញុំ​ជឿ​ថា​ គ្មាន​ហេតុការណ៍​ណា​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំង​នេះ​លាក់​បាំង​ពី​ព្រះរាជា​បាន​ឡើយ​ ព្រោះ​ហេតុការណ៍​នេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​ព្រះ‌រាជា​ជ្រាបអំពីហេតុ‌ការណ៍​ទាំង​នេះ​ហើយ ខ្ញុំ​បាទ​ទូល​ស្ដេច​ដោយ​ក្លា‌ហាន ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ក្នុង​ចំណោម​ការ​ទាំង​នេះ គ្មាន​អ្វី​មួយ​លាក់​កំបាំង​នឹង​ស្ដេច​ទេ ដ្បិត​ហេតុ‌ការណ៍​នេះ​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​មួយ​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌រាជា​ក៏​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​នេះ​រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះ‌រាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុ‌ការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​ទី​កៀន​កោះ​ឯ​ណា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ស្តេច​ក៏​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​នេះ រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ស្តេច ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ស្តេច​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុ‌ការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 26:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​នៅ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។​


ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»​ លោក​ភេស្ទុស​ទូល​ថា៖​ «នៅ​ថ្ងៃ​ស្អៃក​ ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។​


ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តើ​ព្រះអង្គ​ជឿ​អ្នក​នាំ​ព្រះបន្ទូល​ដែរ​ឬ​ទេ?​ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ជឿ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម