កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
កិច្ចការ 25:23 - Khmer Christian Bible ដូច្នេះ នៅថ្ងៃបន្ទាប់ ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យ ហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការ និងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មក លោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ អ័គ្រីប៉ា និងបេរេនីសបានយាងមកយ៉ាងអធិកអធម ហើយចូលទៅក្នុងសាលសវនាការជាមួយពួកមេបញ្ជាការ និងពួកអ្នកមានឋានៈខ្ពស់នៃទីក្រុងនោះ។ បន្ទាប់មក ភេស្ទុសក៏បញ្ជាឲ្យនាំប៉ូលមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃបន្ទាប់ ព្រះបាទអ័គ្រីប៉ា និងព្រះនាងបេរេនីស បានយាងចូលមកក្នុងសាលាក្តីយ៉ាងអធឹកអធម មានទាំងមេទ័ពធំ និងពួកនាម៉ឺនធំៗនៅទីក្រុងនោះហែហមមកជាមួយ។ បន្ទាប់មក លោកភេស្ទុសបានបញ្ជាគេឲ្យនាំលោកប៉ុលចូលមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រិយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ នឹងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក អាល់គីតាប លុះស្អែកឡើង ស្តេចអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស បានចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។ |
កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
កាលដល់ថ្ងៃកំណត់ហើយ ស្ដេចហេរ៉ូឌក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្ក ហើយប្រកាសទៅពួកគេ
លុះប៉ុន្មានថ្ងៃក្រោយមក ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានមកដល់ក្រុងសេសារា ដើម្បីសំដែងការគួរសមចំពោះលោកភេស្ទុស។
ពេលនោះ ទាំងស្ដេច ទាំងព្រះនាងបេរេនីស និងលោកអភិបាល ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេបានក្រោកឡើង
ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល
រីឯអ្នកដែលប្រើលោកិយដូចជាមិនបានប្រើសោះ ដ្បិតលោកិយនាពេលបច្ចុប្បន្ននេះនឹងកន្លងផុតទៅ
ពេលថ្ងៃរះឡើងពេញកំដៅ ស្មៅក៏ក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់របស់វាក៏បាត់បង់ដែរ ដូច្នេះអ្នកមាននឹងវិនាសទៅជាយ៉ាងនោះដែរនៅក្នុងដំណើរជីវិតរបស់ខ្លួន។
ដ្បិតមនុស្សទាំងអស់ប្រៀបដូចជាស្មៅ ហើយសិរីរុងរឿងរបស់ពួកគេប្រៀបដូចជាផ្កាស្មៅដែរ។ ពេលស្មៅក្រៀមស្វិត នោះផ្កាស្មៅក៏រុះរោយទៅ
ដ្បិតអ្វីៗទាំងអស់នៅក្នុងលោកិយ ដូចជាសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតនៅក្នុងជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកិយវិញ