Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:21 - Khmer Christian Bible

21 កាល​ឱកាស​ល្អ​មក​ដល់​ គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ឲ្យ​ពួក​មន្ត្រី​ មេ​ទ័ព​ធំៗ​ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលីឡេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ប៉ុន្តែ​មាន​ឱកាសល្អ​មកដល់ គឺ​នៅ​ថ្ងៃចម្រើនព្រះជន្ម​របស់​ហេរ៉ូឌ ទ្រង់​បាន​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួក​នាម៉ឺន ពួក​មេទ័ព និង​ពួក​អភិជន​នៃ​កាលីឡេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លុះ​ឱកាស​ល្អ​មួយ​មក​ដល់ ជា​ថ្ងៃ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ទ្រង់​បាន​រៀប​ពិធី​ជប់​លៀង​ឲ្យ​ពួក​នាម៉ឺន​មន្ត្រី ពួក​មេ​ទ័ព និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់‌លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចំរើន​អាយុ​របស់​ស្តេច​ហេរ៉ូដ ស្តេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ដ្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​នាង​ហេរ៉ូ‌ឌាស។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​


ដូច្នេះ​ នៅ​ថ្ងៃ​បន្ទាប់​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​យាង​មក​ជាមួយ​ក្បួន​អធិក​អធម​ដ៏​អស្ចារ្យ​ ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ព្រម​ជាមួយ​ពួក​មេបញ្ជាការ​ និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។​ បន្ទាប់មក​ លោក​ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​លោក​ប៉ូល​មក​


រយៈ​ពេល​កន្លង​មក​ដែល​អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​តាម​បំណង​របស់​សាសន៍​ដទៃ​ គឺ​បណ្ដោយ​តាម​ការ​ល្មោភ​កាម​ សេចក្ដីប៉ង​ប្រាថ្នា​អាក្រក់​ ប្រមឹក​ ស៊ីផឹក​អ៊ូអែ ​ប្រកួត​គ្នា​ផឹក​ និង​ថ្វាយបង្គំ​រូបព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ នោះ​ល្មម​ហើយ។​


អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម