Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:24 - Khmer Christian Bible

24 ដោយ​និយាយ​ថា៖​ «ឱ​ ស្ដេច​អ័គ្រីប៉ា​ និង​អស់​លោក​ដែល​មាន​វត្ដមាន​នៅ​ទី​នេះ​ជាមួយ​យើង​ បុរស​ដែល​អស់​លោក​ឃើញ​នេះ​ហើយ​ដែល​បណ្ដាជន​នៃ​ពួក​ជនជាតិ​យូដា​ទាំង​អស់​ ទាំង​នៅ​ក្រុង​យេរូសាឡិម​ និង​នៅ​ទី​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍​មក​ខ្ញុំ​ ដោយ​ស្រែក​ថា​ គាត់​មិន​សម​រស់​នៅ​ទៀត​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ភេស្ទុស​មានប្រសាសន៍ថា​៖ “ព្រះបាទ​អ័គ្រីប៉ា និង​អស់លោក​ដែល​មានវត្តមាន​ជាមួយ​យើងខ្ញុំ​អើយ សូម​មើល​បុរសនេះ​ដែល​ប្រជាជន​យូដា​ទាំងអស់​បាន​ប្ដឹង​មក​ខ្ញុំ ទាំង​នៅ​យេរូសាឡិម និង​នៅ​ទីនេះ​ផង ដោយ​ស្រែកថា​មិន​ត្រូវ​ឲ្យ​គាត់​រស់នៅ​តទៅទៀត​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លោក​ភេ‌ស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះ‌ករុណា​អ័គ្រី‌ប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះជា‌មួយ​យើង​ខ្ញុំ។ សូម​ទត​មើល​បុរស​នេះ ដែល​សាសន៍​យូដា​ទាំង​ប៉ុន្មាន​បាន​ប្តឹង​មក​ទូល​បង្គំ កាល​នៅ​ក្រុង​យេរូ‌សាឡិម និង​នៅ​ទី​នេះ​ដែរ ដោយ​ស្រែក​ថា គាត់​មិន​គួរ​រស់​នៅ​តទៅ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះ‌រាជា និង​ជម្រាប​អស់​លោក​ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះ‌រាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន‌ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះ‌ករុណា​អ័គ្រីប៉ា នឹង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តាជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូលបង្គំ កាល​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​នៅ​ទី​នេះ​ដែរ ដោយ​សំរែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​ស្តេច និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ស្តេច និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន‌ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 25:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួកគេស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះក៏​ស្រែក​ឡើង​ថា៖​ «សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ!​ ដ្បិត​វា​មិន​សម​រស់​ទេ»​


ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម