ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:11 - Khmer Christian Bible

ពេល​មក​ដល់​យើង​ហើយ​ គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​ មក​ចង​ជើង​ដៃ​ខ្លួន​ឯង​ ហើយ​និយាយ​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ដូច្នេះ​ថា​ ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​មកឯ​យើង ហើយ​យក​ខ្សែក្រវាត់​របស់​ប៉ូល ចង​ដៃ​ចង​ជើង​ខ្លួន រួច​និយាយថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូល​ដូច្នេះ​: ‘ពួកយូដា​នៅ​យេរូសាឡិម នឹង​ចាប់ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ពួក​សាសន៍ដទៃ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​បាន​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​លោក​ប៉ុល​មកចង​ជើង​ចង​ដៃ​របស់​ខ្លួន រួច​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "ពួក​សាសន៍​យូដា​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ"»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

សូមមើលជំពូក

អាល់គីតាប

គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

សូមមើលជំពូក



កិច្ចការ 21:11
34 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនោះ​រួច​ហើយ​ ព្រះអង្គ​ក៏​ចាកចេញ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ ហើយ​បាន​ឆ្លង​ជ្រលង​កេដ្រុន។​ នៅ​ទីនោះ​មាន​សួនច្បារ​មួយ​ ហើយ​ព្រះអង្គ​បាន​យាង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ក្នុង​សួនច្បារ​នោះ​


ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​


ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​


ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា​ មាន​ចំណង​ និង​ទុក្ខ​លំបាក​កំពុង​រង់ចាំ​ខ្ញុំ​


ពេល​នោះ​ មេ​បញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល​ ទាំង​បញ្ជា​ឲ្យ​គេ​ដាក់​ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ​ ព្រមទាំង​សួរ​ថា​ តើ​គាត់​ជា​នរណា​ ហើយ​មាន​រឿង​អ្វី​ខ្លះ​


ក្រោយ​ពី​រក​ឃើញ​ពួក​សិស្ស​ យើង​ក៏​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ​ ហើយ​តាមរយៈ​ព្រះវិញ្ញាណ​ ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​មិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ​


ប៉ុន្ដែ​ នៅពេល​គេ​កំពុង​ចង​សន្ធឹង​លោក​ប៉ូល​ដោយ​ខ្សែ​ នោះ​គាត់​ក៏​និយាយ​ទៅ​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ​ថា៖​ «តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​លោក​វាយ​ជនជាតិ​រ៉ូម​ដោយ​មិន​បាន​កាត់​ទោស​ដែរ‍ឬ​ទេ?»​


លុះ​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ កាល​លោក​ព័រគាស​ភេស្ទុស​បាន​មក​ទទួល​មុខ​តំណែង​ជំនួស​លោក​ភេលីច​ ហើយ​លោក​ភេលីច​ចង់​យក​ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​ទុក​លោក​ប៉ូល​ឲ្យ​ជាប់​គុក‍​ត​ទៅ​ទៀត‍។​


លោក​ប៉ូល​ក៏​ទូល​ថា៖​ «ទោះបី​ក្នុង​ពេល​តែ​មួយ​ភ្លែត​ ឬ​ក្នុង​ពេល​យូរ​ក៏​ដោយ​ ក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជា​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដែរ​ ដើម្បី​ឲ្យ​បាន​ដូចជា​ខ្ញុំ​ដែរ​ លើកលែង​តែ​ការ​ជាប់​ច្រវាក់​ទាំង​នេះ»។​


បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​


ដោយសារ​មូលហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បងប្អូន​មក​ ដើម្បី​ជួប​ និង​ពិភាក្សា​គ្នា​ ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារ​តែ​សេចក្ដី​សង្ឃឹម​របស់​ជនជាតិ​អ៊ីស្រាអែល»​


ដូច្នេះ​ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា​ លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ នោះ​ត្រូវ​ណាស់​ថា​


ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​


ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​


ហេតុ​នេះ​ហើយ​ខ្ញុំ​ប៉ូល​ ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​សាសន៍​ដទៃ​


ដូច្នេះ​ ខ្ញុំ​ជា​អ្នក​ទោស​ក្នុង​ព្រះអម្ចាស់​ ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​ស័ក្តិសម​នឹង​ការ​ត្រាស់​ហៅ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​


ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយសារ​ដំណឹង​ល្អ​នេះ​ ហើយ​នៅ​ក្នុង​ការ​ប្រាប់​ឲ្យ​ដឹង​នេះ​ សូម​ឲ្យខ្ញុំ​និយាយ​ដោយ​ក្លាហាន​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។​


ប៉ុន្ដែ​ព្រះវិញ្ញាណ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​ នៅ​គ្រា​ចុងក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះបង់​ជំនឿ​ ហើយ​ចាប់​អារម្មណ៍​នឹង​វិញ្ញាណ​បោកបញ្ឆោត​ និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស​


ហើយ​ខ្ញុំ​បាន​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ​រហូត​ដល់​ជាប់​ចំណង​ដូច​ជា​មនុស្ស​មាន​ទោស​ធ្ងន់​ ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​បាន​ជាប់​ចំណង​ទេ។​


ព្រោះ​អ្នក​រាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ ហើយ​នៅ​ស្ថិតស្ថេរ​រហូត។​


ដូច្នេះ ដូច​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​


ពួកគេ​បាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំង​នោះ​ មិន​មែន​សម្រាប់​ពួកគេ​ទេ​ គឺ​សម្រាប់​បម្រើ​អ្នក​រាល់គ្នា​វិញ​ ជា​សេចក្ដី​ដែល​ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​ឥឡូវ​នេះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ចាត់​មក​ពី​ស្ថានសួគ៌​ ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។​