Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:16 - Khmer Christian Bible

16 ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 យើង​នឹង​បង្ហាញ​ដល់​គាត់​ថា គាត់​ត្រូវតែ​រងទុក្ខ​ច្រើនប៉ុណ្ណា ដោយព្រោះ​នាម​របស់យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​នាម​របស់​ខ្ញុំ»។

សូមមើលជំពូក ចម្លង




កិច្ចការ 9:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​


អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​


ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ បើ​គេ​បាន​បៀតបៀន​ខ្ញុំ​ទៅ​ហើយ​ នោះ​គេ​មុខជា​បៀតបៀន​អ្នក​រាល់គ្នា​ដែរ​ បើ​គេ​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ នោះ​គេ​មុខជា​កាន់​តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​


ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​


ពេល​មក​ដល់​យើង​ហើយ​ គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​ មក​ចង​ជើង​ដៃ​ខ្លួន​ឯង​ ហើយ​និយាយ​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ដូច្នេះ​ថា​ ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។​


ពេល​នោះ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​យំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ដ​ធ្វើ​អ្វី?​ ដ្បិត​ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ ខ្ញុំ​មិន​ត្រឹមតែ​សុខចិត្ដ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ​ គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀត​ផង»​


ក្រោយ​ពី​រក​ឃើញ​ពួក​សិស្ស​ យើង​ក៏​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ​ ហើយ​តាមរយៈ​ព្រះវិញ្ញាណ​ ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​មិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ​


ហើយ​ម្នាក់​នេះ​មក​ទីនេះ​ ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ដែល​កំពុង​អំពាវនាវ​ដល់​ព្រះនាម​របស់​ព្រះអង្គ​ទាំងអស់»​


គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​


​ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដោយ​ការ​ស៊ូទ្រាំ​ជាច្រើន​ក្នុង​ការ​លំបាក​ សេចក្ដី​វេទនា​ សេចក្ដី​ទុក្ខព្រួយ​


ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ត្រូវ​រង្គីរ​ដោយ​ព្រោះ​សេចក្តី​វេទនា​ទាំង​នេះ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ព្រះជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​សេចក្តី​វេទនា​បែប​នេះ។​


ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​រងទុក្ខ​លំបាក​ទាំង​អស់​នេះ​ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្មាស់​ឡើយ​ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ព្រះអង្គ​អាច​រក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ​បាន​រហូត​ដល់​ថ្ងៃ​នោះ។​


ព្រមទាំង​ការ​បៀតបៀន​ និង​ការ​រងទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្រុង​ឤន់ទីយ៉ូក​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​លីស្រ្តា​ គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង‍​ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ពី​សេចក្តី​ទាំង​អស់​នោះ​


បើ​អ្នក​រាល់គ្នា​ត្រូវ​គេ​ដៀលត្មះ​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ព្រោះ​ព្រះវិញ្ញាណ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​ជា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​លើ​អ្នក​រាល់គ្នា។​


ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម