ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
កិច្ចការ 10:22 - Khmer Christian Bible ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។ ព្រះគម្ពីរខ្មែរសាកល ពួកគេតបថា៖ “កូនេលាសមេទាហានលើមួយរយនាក់ ជាមនុស្សដ៏សុចរិត និងកោតខ្លាចព្រះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងប្រជាជនយូដាទាំងមូល គាត់បានទទួលការបើកសម្ដែងពីទូតសួគ៌ដ៏វិសុទ្ធ ឲ្យអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់សេចក្ដីពីលោក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឆ្លើយថា៖ «លោកមេទ័ពកូនេលាស ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះ ហើយសាសន៍យូដាកោតសរសើរលោកគ្រប់ៗគ្នា បានទទួលបង្គាប់ពីទេវតាបរិសុទ្ធមួយ ឲ្យចាត់គេមកអញ្ជើញលោកគ្រូទៅផ្ទះលោក ដើម្បីស្តាប់សេចក្ដីដែលលោកមានប្រសាសន៍»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ អាល់គីតាប គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចអុលឡោះ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ |
ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។
ដ្បិតស្ដេចហេរ៉ូឌកោតខ្លាច និងការពារលោកយ៉ូហាន ព្រោះដឹងថា គាត់ជាមនុស្សសុចរិតបរិសុទ្ធ ហើយព្រះអង្គស្ដាប់គាត់ទាំងពេញចិត្ដយ៉ាងខ្លាំង ប៉ុន្ដែក៏រារែកក្នុងចិត្ដយ៉ាងខ្លាំងដែរ។
ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ»
មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។
មើល៍ មានបុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិកម្នាក់នៃក្រុមប្រឹក្សាកំពូល និងជាមនុស្សល្អ ហើយសុចរិត។
ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
ខ្ញុំមិនសុំសម្រាប់តែអ្នកទាំងនេះប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលបានជឿខ្ញុំដោយសារពាក្យរបស់ពួកគេដែរ
ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានឲ្យខ្ញុំនោះ ខ្ញុំបានឲ្យពួកគេ ហើយពួកគេក៏ទទួលយក ទាំងដឹងច្បាស់ថា ខ្ញុំបានមកពីព្រះអង្គ និងជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
វិញ្ញាណផ្ដល់ជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ឯពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ ហើយជាជីវិត
លោកស៊ីម៉ូនពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើឲ្យយើងទៅរកអ្នកណាវិញ? ដ្បិតព្រះអង្គមានបន្ទូលដែលនាំទៅឯជីវិតអស់កល្បជានិច្ច
គាត់ និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់ គាត់ដាក់ទានជាច្រើនដល់ប្រជាជន និងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។
លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?»
លោកកូនេលាសក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុន ម៉ោងប្រហែលថ្មើរនេះ ពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំនៅម៉ោងបីរសៀល ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅចំពោះមុខខ្ញុំ
ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
ដ្បិតគាត់កំពុងស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន។ ផ្ទះរបស់អ្នកនោះនៅក្បែរមាត់សមុទ្រ [គាត់នឹងប្រាប់អ្នកពីការដែលអ្នកត្រូវធ្វើ]»។
គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូលដែលធ្វើឲ្យអ្នក និងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ។
មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ
ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។
ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមានកេរ្ដិ៍ឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាមក នោះយើងនឹងតែងតាំងអ្នកទាំងនោះឲ្យមើលខុសត្រូវលើមុខងារនេះ
ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
អ្វីៗទាំងអស់មកពីព្រះជាម្ចាស់ ដែលបានផ្សះផ្សាយើងជាមួយព្រះអង្គតាមរយៈព្រះគ្រិស្ដ ព្រមទាំងបានប្រទានមុខងារបម្រើខាងការផ្សះផ្សានោះមកយើងទៀតផង
អ្នកនោះក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរ ក្រែងលោគាត់ត្រូវគេដៀលត្មះ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្សសាតាំង។
ប៉ុន្ដែមនុស្សសុចរិតរបស់យើងនឹងរស់នៅដោយសារជំនឿ ហើយបើគេដកខ្លួនថយ នោះយើងមិនពេញចិត្ដនឹងគេឡើយ។
មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ហើយ
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។
មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិតក៏ធ្វើបន្ទាល់ល្អៗពីលោកដេមេទ្រាស រីឯយើងវិញក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងដែរថា សេចក្ដីបន្ទាល់របស់យើងជាពិត។
អ្នកនោះនឹងត្រូវផឹកស្រានៃកំហឹងរបស់ព្រះជាម្ចាស់ ជាស្រាដ៏សុទ្ធឥតលាយដែលបានចាក់ចូលក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងត្រូវទទួលទារុណកម្មនៅក្នុងភ្លើង និងស្ពាន់ធ័រនៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀម។