Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 1:19 - Khmer Christian Bible

19 ឯ​លោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​ គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់​មុខ​ទេ​ ក៏​សម្រេច​ចិត្ដ​លែង​លះ​នាង​ដោយ​សម្ងាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​យ៉ូសែប ប្ដី​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បើក​រឿង​នាង​ឲ្យ​គេ​ដឹង​ទេ បាន​ជា​គាត់​គិត​លែង​នាង​ចេញ ដោយ​សំងាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យូសុះ គូ​ដណ្ដឹង​របស់​នាង​ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​គាត់​សម្រេច​ចិត្ដ​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 1:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍​ នៅ​ក្រុង​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ ជា​មនុស្ស​សុចរិត​ ហើយ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ គាត់​កំពុង​រង់ចាំ​ការ​សម្រាល​ទុក្ខ​សម្រាប់​អ៊ីស្រាអែល​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​គាត់។​


ដ្បិត​ស្ដេច​ហេរ៉ូឌ​កោត​ខ្លាច​ និង​ការពារ​លោក​យ៉ូហាន ព្រោះ​ដឹង​ថា​ គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ដែរ។​


ពួកគេ​និយាយ​ថា៖​ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួច​លែង​ប្រពន្ធ»​


ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​


លុះ​ភ្លឺ​ឡើង​ ក៏​ឃើញ​ដី​គោក​ដែល​ពួកគេ​មិន​បាន​ស្គាល់​ ប៉ុន្ដែ​មាន​ឆក​សមុទ្រ​ និង​ឆ្នេរ​ខ្សាច់​មួយ​ ដូច្នេះ​ ពួកគេ​ក៏​សម្រេចចិត្ដ​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ ប្រសិន​បើ​អាច​បាន​


ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម