ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 2:1 - Khmer Christian Bible

លុះ​ដប់បួន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ម្តង​ទៀត​ ជាមួយ​លោក​បាណាបាស​ ទាំង​នាំ​លោក​ទីតុស​ទៅ​ជាមួយ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​លោក​បាណា‌បាស ទាំង​យក​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត​ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​នឹង​បាណា‌បាស ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក

អាល់គីតាប

ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​ម្ដង​ទៀត ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក



កាឡាទី 2:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក​ លោក​បារណាបាស​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល។​


ពួកគេ​ក៏​ធ្វើ​ដូច្នេះ​មែន​ គឺ​បាន​ផ្ញើ​តាមរយៈ​ដៃ​របស់​លោក​បារណាបាស​ និង​លោក​សុល​ទៅ​ឲ្យ​ពួក​ចាស់ទុំ។​


លោក​បារណាបាស​ និង​លោក​សុល​ ក្រោយពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​ហើយ​ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ទាំង​យក​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ផង។​


ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​


ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រី​មាន​មុខ​មាត់​ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ និង​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុង​នោះ​ ពួកគេ​ក៏​លើក​គ្នា​បៀតបៀន​លោក​ប៉ូល​ និង​លោក​បារណាបាស​ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។​


ពេល​នោះ​គេ​ហៅ​លោក​បារណាបាស​ថា​ ព្រះ​សេយូស​ ហើយ​ហៅ​លោក​ប៉ូល​ថា​ ព្រះ​ហ៊ើមេស​ ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​និយាយ។​


យើង​ក៏​ព្រមព្រៀង​គ្នា​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ ហើយ​ចាត់​ទៅ‍​ឯ​អ្នក​រាល់គ្នា​ជាមួយ​លោក​បារណាបាស​ និង​លោក​ប៉ូល​ជា​ទី​ស្រឡាញ់​របស់​យើង​


តើ​ខ្ញុំ​ និង​លោក​បារណាបាស​គ្មាន​សិទ្ធិ​ឈប់​រកស៊ី​ចិញ្ចឹម​ជីវិត​ទេ‍ឬ?​


ប៉ុន្ដែ​ខ្ញុំ​មិន​មាន​ភាព​ធូរស្បើយ​នៅ​ក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ​ ព្រោះ​មិន​បាន​ជួប​លោក​ទីតុស​ជា​បងប្អូន​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន។​


ប៉ុន្ដែ​ សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​សេចក្ដី​ឧស្សាហ៍​នោះ​នៅ​ក្នុង​ចិត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែរ​


ចំពោះ​លោក​ទីតុស​ គាត់​ជា​គូកន​របស់​ខ្ញុំ​ និង​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ រីឯ​ពួក​បងប្អូន​របស់​យើង​ផ្សេង​ទៀត​ ពួកគេ​ជា​សាវក​របស់​ក្រុមជំនុំ​ទាំងឡាយ​ និង​ជា​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​


បី​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ស្គាល់​លោក​កេផាស​ ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​


រីឯ​ជនជាតិ​យូដា​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ពុត​ជាមួយ​គាត់​ដែរ​ សូម្បី​តែ​លោក​បារណាបាស​ក៏​ត្រូវ​អូសទាញ​ដោយ​ពុតត្បុត​របស់​ពួកគេ​ដែរ។​


រី‍ឯ​លោក​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ​ ទោះបី​គាត់​ជា​ជនជាតិ​ក្រេក​ក្ដី​ ក៏​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​កាត់ស្បែក​ដែរ​


ហើយ​ពេល​បាន​ទទួល​ស្គាល់​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​រួច​ហើយ​ លោក​យ៉ាកុប​ លោក​កេផាស​ និង​លោក​យ៉ូហាន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរ​ទ្រូង​បាន​លូក​ដៃ​ស្ដាំ​នៃ​ការ​ប្រកប​គ្នា​ទទួល​ខ្ញុំ​ និង​លោក​បារណាបាស​ ដើម្បី​ឲ្យ​យើង​ទៅ‍​ឯ​ពួក​សាសន៍​ដទៃ​ រីឯ​ពួកគេ​ទៅ​ឯ​ពួកអ្នក​កាត់ស្បែក​វិញ។​


លោក​អើរីស្ដាក​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ និង​ម៉ាកុស​ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ចំពោះ​ម៉ាកុស​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​បង្គាប់​រួច​ហើយ​ គឺ​ពេល​ណា​គាត់​មក​ដល់​ ចូរ​អ្នក​រាល់គ្នា​ទទួល​គាត់​ចុះ។​


ជូន​ចំពោះ​ទីតុស​ជា​កូន​ពិត​ប្រាកដ​ស្របតាម​ជំនឿ​តែ​មួយ​ សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​