Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:23 - Khmer Christian Bible

23 ចំពោះ​លោក​ទីតុស​ គាត់​ជា​គូកន​របស់​ខ្ញុំ​ និង​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ រីឯ​ពួក​បងប្អូន​របស់​យើង​ផ្សេង​ទៀត​ ពួកគេ​ជា​សាវក​របស់​ក្រុមជំនុំ​ទាំងឡាយ​ និង​ជា​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ចំពោះ​ទីតុស គាត់ជា​ដៃគូ​របស់ខ្ញុំ ហើយ​សម្រាប់​អ្នករាល់គ្នា​គាត់ជា​អ្នករួមការងារ រីឯ​បងប្អូន​ពីរនាក់​នោះ​ជា​អ្នកនាំសារ​របស់​ក្រុមជំនុំ និងជា​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 រីឯលោក​ទីតុស គាត់​ជា​អ្នក​រួមការ​ងារ​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​អ្នក​រាល់​គ្នា ហើយ​ពួក​បង‌ប្អូន​របស់​យើង​ផ្សេង​ទៀត គេ​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ជំនុំ និង​ជា​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ចំពោះ​លោក​ទីតុស គាត់​ជា​សហការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​បងប្អូន។ រីឯ​បងប្អូន​ពីរ​នាក់​ទៀត​ជា​តំណាង​របស់​ក្រុម‌ជំនុំ និង​ជា​សិរី‌រុងរឿង​របស់​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រីឯ​ទីតុស គាត់​ជា​គូ‌កន​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ នៅ​ចំពោះ​អ្នក​រាល់​គ្នា ឯ​ពួក​បង​ប្អូន​យើង​ខ្ញុំ​ឯ​ទៀត​នោះ គេ​ជា​ពួក​អ្នក​ដែល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ចាត់​ឲ្យ​ធ្វើ​ការ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ចំពោះ​លោក​ទីតុស គាត់​ជា​សហ‌ការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​បង​ប្អូន។ រីឯ​បង​ប្អូន​ពីរ​នាក់​ទៀត ជា​តំណាង​របស់​ក្រុម‌ជំអះ និង​ជា​សិរី‌រុង‌រឿង​របស់​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:23
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​កូន​លោក​សេបេដេ​ និង​ជា​គូកន​លោក​ស៊ីម៉ូន​ ក៏​ធ្វើ​ដូច្នេះ​ដែរ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «កុំ​ខ្លាច​អី!​ ពី​ពេល​នេះ​ទៅ​ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។​


ពួកគេ​ក៏​ធ្វើសញ្ញា​ហៅ​គូ​កន​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។​ ពួក​គូ​កន​ក៏​បាន​មក​ និង​បាន​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ​បណ្ដាល​ឲ្យ​ទូក​ទាំង​ពីរ​ស្ទើរ​លិច។​


ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បាវបម្រើ​មិន​ដែល​ធំ​ជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​ដែរ​


ហើយ​បុរស​មិន​គួរ​គ្របបាំង​ក្បាល​ទេ​ ព្រោះ​ជា​រូបអង្គ​ និង​ជា​សិរី​រុងរឿងរបស់​ព្រះជាម្ចាស់​ រីឯ​ស្រ្ដី​វិញ​ជា​សិរី​រុងរឿង​របស់​បុរស​


ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស​ និង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជាមួយ​គ្នា​ តើ​លោក​ទីតុស​បាន​បោកប្រាស់​អ្នក​រាល់គ្នា​ដែរ‍ឬ​អត់?​ តើ​យើង​មិន​បាន​ដើរ​តាម​វិញ្ញាណ​តែ​មួយ​ និង​តាម​លំអាន​តែ​មួយ​ទេ​ឬ?​


ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​កម្សាន្ដ​ចិត្ដ​ពួកអ្នក​ដែល​បាក់​ទឹក​ចិត្ដ​ បាន​កម្សាន្ដ​ចិត្ដ​យើង​ដែរ​ តាមរយៈ​ការ​មក​ដល់​របស់​លោក​ទីតុស​


ប៉ុន្ដែ​ សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​សេចក្ដី​ឧស្សាហ៍​នោះ​នៅ​ក្នុង​ចិត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែរ​


រីឯ​យើង​ក៏​បាន​ចាត់​បងប្អូន​ម្នាក់​ ដែល​មាន​ការ​សរសើរ​ពី​ក្រុមជំនុំ​ទាំង​អស់​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​មក​ជាមួយ​គាត់​ដែរ​


មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ក្រុមជំនុំ​ទាំងឡាយ​ក៏​បាន​ជ្រើសរើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជាមួយ​យើង​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់ចែង​ ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអម្ចាស់​ផ្ទាល់​ និង​ដើម្បី​បង្ហាញ​ពី​ចិត្ដ​សង្វាត​របស់​យើង​ដែរ​


យើង​ចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ព្រោះ​យើង​បាន​ពិសោធ​អ្នក​នោះជា​ញឹកញាប់​ ហើយ​ឃើញ​ថា​ គាត់​មាន​សេចក្ដី​ឧស្សាហ៍​នៅ​ក្នុង​កិច្ចការ​ជាច្រើន​ ឥឡូវ​នេះ​គាត់​កាន់​តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ ដោយ​ការ​ទុកចិត្ដ​ជា​ខ្លាំង​លើ​អ្នក​រាល់គ្នា។​


ដូច្នេះ​ហើយ​ យើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ​ ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ពីមុន​ហើយ។​


ហើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ចាំបាច់​ត្រូវ​ចាត់​លោក​អេប៉ាប្រូឌីត​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ដែរ​ គាត់​ជា​បងប្អូន​ ជា​អ្នក​រួម​ការងារ​ ជា​អ្នក​រួម​ប្រយុទ្ធ​ និង​ជា​អ្នក​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ ហើយ​ក៏​ជា​អ្នក​នាំសារ​របស់​អ្នក​រាល់គ្នា​ដែរ​


អ្នក​រួម​ការងារ​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​ក៏​សុំ​អ្នក​រាល់គ្នា​ដែរ​ថា​ ចូរ​ជួយ​ស្រ្ដី​ទាំង​ពីរ​នាក់​នោះ​ផង​ ដ្បិត​ពួក​នាង​បាន​តស៊ូ​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ដំណឹង​ល្អ​ ព្រមទាំង​ជាមួយ​លោក​ក្លេម៉ង់​ និង​ពួកអ្នក​រួម​ការងារ​របស់​ខ្ញុំ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​ដែរ។​


ដូច​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​លោក​អេប៉ាប្រាស​ ជា​បាវបម្រើ​រួម​ការងារ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ស្រាប់​ហើយ​ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រិស្ដ​សម្រាប់​អ្នក​រាល់គ្នា​


គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ក្រោយ​ពេល​ដែល​យើង​រងទុក្ខ​លំបាក​ និង​ត្រូវ​គេ​ប្រមាថ​នៅ​ក្រុង​ភីលីព​រួច​មក​ នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ក្នុង​ព្រះជាម្ចាស់​របស់​យើង​ ដើម្បី​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះអង្គ​ ទោះបី​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ‍។​


ដ្បិត​លោក​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ហើយ​ គាត់​បាន​ទៅ​ឯក្រុង​ថែស្សាឡូនិច​ដោយ​ព្រោះ​គាត់​ស្រឡាញ់​លោកិយ​នេះ។​ លោក​ក្រេសេន​ទៅ​ស្រុក​កាឡាទី​ ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទា‍​


ជូន​ចំពោះ​ទីតុស​ជា​កូន​ពិត​ប្រាកដ​ស្របតាម​ជំនឿ​តែ​មួយ​ សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​


ដូច្នេះ​ បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​គូកន​ មែន​សូម​អ្នក​ទទួល​គាត់​ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។​


ហើយ​ម៉ាកុស​ លោក​អើរីស្ដាក​ លោក​ដេម៉ាស​ និង​លោក​លូកា​ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។​


ដូច្នេះ​ យើង​ត្រូវ​ជួយ​ទំនុកបម្រុង​មនុស្ស​បែប​នេះ​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​អ្នក​រួម​ការងារ​សម្រាប់​សេចក្ដី​ពិត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម