ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 1:1 - Khmer Christian Bible

ខ្ញុំ​ប៉ូល​ ជា​សាវក​ដែល​មិន​មែន​មក​ពី​មនុស្ស​ ឬ​តាមរយៈ​មនុស្ស​ឡើយ​ គឺ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ត​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពី​ខ្ញុំ ប៉ូល សាវ័ក​ដែល​មិនមែន​មកពី​មនុស្ស ឬ​តាមរយៈ​មនុស្ស គឺ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះដែលជាព្រះបិតា​ដែល​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​ព្រះ‌យេស៊ូ​គ្រិស្ត និង​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ដែល​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ ប៉ូល ជា​សាវ័ក ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អុលឡោះ​ជា​បិតា ដែល​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ។

សូមមើលជំពូក



កាឡាទី 1:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ត!​ ព្រះវរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជា​យ៉ាង​ណា​ ខ្ញុំ​ក៏​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ជា​យ៉ាង​នោះ​ដែរ»។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ព្រះរាជ​បុត្រា​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ លុះត្រា​តែ​ព្រះអង្គ​ឃើញ​ព្រះ​វរ​បិតា​ធ្វើ​ការ​នោះ​ ដ្បិត​ការ​អ្វី​ដែល​ព្រះ​វរ​បិតា​ធ្វើ​ នោះ​ព្រះរាជ​បុត្រា​ក៏​ធ្វើ​ការ​ដូច្នោះ​ដែរ​


ហើយ​ខ្ញុំ​ក៏​សួរ​ថា​ ព្រះជាម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ ដ្បិត​នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​


អ្នក​រាល់គ្នា​បាន​សម្លាប់​ម្ចាស់​នៃ​ជីវិត​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រីឯ​យើង​ជា​បន្ទាល់​អំពី​ការ​នេះ​


គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​


ខ្ញុំ​ប៉ូល​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​សាវក​ម្នាក់​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ ព្រមទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​


ព្រោះបើ​មាត់​របស់​អ្នក​ប្រកាស​ថា​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​ ហើយ​ជឿ​នៅ​ក្នុង​ចិត្ត​ថា​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ នោះ​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


ហេតុនោះ​ហើយ​បាន​ជា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់។​


ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​លោក​សូស្ថេន​ជា​បងប្អូន។​


ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ រួមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ស្រុក​អាខៃ​ទាំង​មូល​


ប៉ុន្ដែ​ពេល​ព្រះជាម្ចាស់​ដែល​បាន​ញែក​ខ្ញុំ​ទុក​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​ បាន​ត្រាស់​ហៅ​ខ្ញុំ​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​ និង​បាន​សព្វ​ព្រះហឫទ័យ​


ហើយ​ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួកអ្នក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ​ គឺ​ខ្ញុំ​បាន​ចេញ​ទៅ​ស្រុក​អារ៉ាប់​ ហើយ​ត្រលប់​មក​ឯ​ក្រុង​ដាម៉ាស់​វិញ។​


ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​


ខ្ញុំ​ប៉ូល​ ជា​សាវក​របស់​ព្រះគ្រិស្ដ​យេស៊ូ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ស្រប​ទៅ​តាម​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


ប៉ុន្ដែ​នៅ​ពេល​កំណត់​ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​តាមរយៈ​ការ​ប្រកាស​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ទទួល​ការ​ផ្ទុក​ផ្ដាក់​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​


តាមរយៈ​ព្រះអង្គ​ អ្នក​រាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​អង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ប្រទាន​សិរី​រុង​រឿង​ដល់​ព្រះអង្គ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជំនឿ​ និង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់។​


ហើយ​ជា​ព្រះ​ដ៏​រស់​ យើង​បាន​ស្លាប់​ ប៉ុន្ដែ​មើល៍​ យើង​រស់នៅ​រហូត​អស់កល្ប​ជានិច្ច​ យើង​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​ និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។​


ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ស្មឺណា​ថា​ ព្រះ​ដ៏​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ដែល​បាន​ស្លាប់​ ហើយ​រស់​ឡើង​វិញ​ មាន​បន្ទូល​ដូច្នេះ​ថា​