Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ពី​ខ្ញុំ ប៉ូល សាវ័ក​ដែល​មិនមែន​មកពី​មនុស្ស ឬ​តាមរយៈ​មនុស្ស គឺ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះដែលជាព្រះបិតា​ដែល​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ខ្ញុំ​ប៉ូល​ ជា​សាវក​ដែល​មិន​មែន​មក​ពី​មនុស្ស​ ឬ​តាមរយៈ​មនុស្ស​ឡើយ​ គឺ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ត​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​ព្រះ‌យេស៊ូ​គ្រិស្ត និង​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ដែល​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ ប៉ូល ជា​សាវ័ក ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អុលឡោះ​ជា​បិតា ដែល​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ។

សូមមើលជំពូក ចម្លង




កាឡាទី 1:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌វរបិតា និង​ខ្ញុំ គឺ​តែ​មួយ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។


ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី ដោយ​អង្គ​ទ្រង់​ផ្ទាល់​បាន​ឡើយ គឺ​ធ្វើ​តែ​កិច្ច‌ការ​ណា ដែល​ឃើញ​ព្រះ‌វរបិតា​ធ្វើ​ប៉ុណ្ណោះ ដ្បិត​កិច្ច‌ការ​អ្វី​ដែល​ព្រះ‌វរបិតា​ធ្វើ ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​កិច្ច‌ការ​នោះ​ដែរ។


ខ្ញុំ​ក៏​សួរ​ថា "ព្រះ‌អម្ចាស់​អើយ តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​ដូច​ម្តេច?" ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាសទៅ ដ្បិត​នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នកពី​កិច្ច‌ការ​ដែល​ព្រះ​តម្រូវឲ្យ​អ្នក​ធ្វើ"។


អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។


ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។


ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ


ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។


ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌គ្រីស្ទ​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់។


ប៉ុល ជា​អ្នក​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​សូស្ថេន ជា​បង‌ប្អូន។


ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​នៅ​ស្រុក​អាខៃ​ទាំង​មូល។


ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ


ក៏​មិន​បាន​ឡើង​ទៅ​ជួប​អស់​លោក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់​ភ្លាម រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។


ទោះ​បើ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ក្តី ក៏​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង​ល្អ ជា​សម្បត្តិ​ដ៏​បរិបូរ​របស់​ព្រះគ្រីស្ទ ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ


ប៉ុល ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដោយ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ តាម​ព្រះ‌បន្ទូល​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ


លុះ​នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បញ្ជា​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។


សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា


ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖


តាម​រយៈ​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​ទ្រង់​មាន​សិរីល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ។


ជា​ព្រះ​ដែល​រស់​នៅ យើង​បាន​ស្លាប់ តែ​មើល៍ យើង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ យើង​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ ហើយ​ក៏​មាន​កូន​សោ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ។


និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ


«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺ‌ណា​ថា៖ ព្រះ​ដ៏​ជា​ដើម និង​ជា​ចុង ដែល​បាន​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម