Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 13:13 - Khmer Christian Bible

13 សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ​គ្រិស្ដ​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13-14 សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​សេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំង​ការប្រកបគ្នា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ និង​ការ​រួម​រស់​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ និង​ការ​រួម​រស់​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 13:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ជួប​អ្នក​ឆាប់ៗ​នេះ​ ហើយ​និយាយ​ដោយ​ផ្ទាល់​មាត់។​


កូនចៅ​ បងស្រី​របស់​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​នោះ​ ក៏​ជម្រាបសួរ​មក​លោកស្រី​ដែរ។​


ក្រុមជំនុំ​នៅ​ស្រុក​បាប៊ីឡូន​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ជាមួយ​អ្នក​រាល់គ្នា​ ព្រមទាំង​ម៉ាកុស​ជា​កូន​ប្រុស​របស់​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


​សូម​ជម្រាបសួរ​ដល់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង‍។​ ពួកអ្នក​ដែល​មក​ពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មក​អ្នក​រាល់គ្នា​ដែរ‍។​


ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ ហើយ​ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


បើ​អ្នក​រាល់គ្នា​រាប់​អាន​តែ​បងប្អូន​ខ្លួន​ឯង​ តើ​អ្នក​រាល់គ្នា​មាន​អ្វី​អស្ចារ្យ​ទៅ?​ សូម្បី​តែ​សាសន៍​ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម