ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់ បងជាទីពេញចិត្តរបស់ខ្ញុំ បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់ លើសជាងសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
២ សាំយូអែល 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលសល់នៅឬទេ? ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមានកូនចៅណាម្នាក់របស់ព្រះបាទសូលនៅរស់ឬទេ? យើងចង់សម្តែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្ដេចយ៉ូណាថាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដាវីឌមានបន្ទូលសួរថា តើមានពូជពង្សរបស់សូលសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន អាល់គីតាប ថ្ងៃមួយ ស្តេចទតសួរថា៖ «តើមានកូនចៅណាម្នាក់របស់ស្តេចសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។ |
ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់ បងជាទីពេញចិត្តរបស់ខ្ញុំ បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់ លើសជាងសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
ប៉ុន្តែ ស្តេចបានប្រណីដល់មេភីបូសែត ជាកូនយ៉ូណាថានបុត្ររបស់ស្ដេចសូល ដោយព្រោះដាវីឌ និងយ៉ូណាថានបុត្រារបស់ស្ដេចសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។
ប៉ុន្តែ ចូរសម្ដែងសេចក្ដីសប្បុរសដល់ពួកកូនបារស៊ីឡាយ អ្នកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់បុត្រ ដ្បិតគេបានមកទទួលបិតា នៅគ្រាដែលបិតាបានរត់ពីអាប់សាឡុមបងរបស់បុត្រទៅ។
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនេះ ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នាផឹកក្នុងនាមខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។
ពេលនោះ យ៉ូណាថានមានប្រសាសន៍ទៅកាន់ដាវីឌថា៖ «សូមទៅដោយសុខសាន្តចុះ ដ្បិតយើងទាំងពីរនាក់បានស្បថជាមួយគ្នា ក្នុងព្រះនាមព្រះយេហូវ៉ាហើយថា ព្រះយេហូវ៉ានឹងគង់កណ្ដាលខ្ញុំ និងអ្នក ហើយកណ្ដាលពូជពង្សរបស់ខ្ញុំ និងពូជពង្សរបស់អ្នករហូតតទៅ»។ ដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានត្រឡប់ចូលទៅក្នុងទីក្រុងវិញ។