Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ពេល​នោះ យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​ដាវីឌ​ថា៖ «សូម​ទៅ​ដោយ​សុខសាន្ត​ចុះ ដ្បិត​យើង​ទាំង​ពីរ​នាក់​បាន​ស្បថជា‌មួយ​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង​គង់​កណ្ដាល​ខ្ញុំ និង​អ្នក ហើយ​កណ្ដាល​ពូជ​ពង្ស​របស់​ខ្ញុំ និង​ពូជ​ពង្ស​របស់​អ្នករហូត​ត​ទៅ»។ ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​ត្រឡប់​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា “សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ លោក​ដាវីឌ​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្ដេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 នោះ​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ដល់​ដាវីឌ​ថា អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ដ្បិត​យើង​ទាំង​២​នាក់​បាន​ស្បថ​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្តាល​ខ្ញុំហើយ​នឹង​អ្នក ហើយ​កណ្តាល​ពូជ​ខ្ញុំ នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ នោះ​ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​លោក​ក៏​ត្រឡប់​វិល​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

42 បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​និយាយ​ទៅ​កាន់​ទត​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា “សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ ទត​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្តេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ដែរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។


សូម​ព្រះ‌យេហូវ៉ា​ងើប​ព្រះ​នេត្រ​មក​លើ​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត"។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ»។


ឆ្មាំ​គុក​ក៏​នាំ​ពាក្យ​នេះមក​ប្រាប់​លោក​ប៉ុល​ថា៖ «ពួក​តម្រួត​បាន​ចាត់​គេ​មកប្រាប់​ឲ្យដោះ​លែង​លោក​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ឥឡូវ​នេះ​ដោយ​សុខ‌សាន្ត​ចុះ»។


នោះ​លោកអេលី​ឆ្លើយ​ថា៖ «ដូច្នេះ សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រោស​ឲ្យ​នាង​បាន​សម្រេច​ដូច​ដែល​បាន​សូម​ពី​ព្រះ‌អង្គ​ចុះ»។


ហើយ​កុំ​ផ្តាច់​សេចក្ដី​សប្បុ‌រស​របស់​អ្នក​ពី​ក្រុម​គ្រួសារ​ខ្ញុំ ជា​រៀង‌រហូត​ត​ទៅ នៅ​ពេល​ព្រះ‌យេហូវ៉ា​ដក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​ផែនដី »។


គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។


នោះ​អ្នក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​នឹង​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​ស្នាក់​នៅ​ហូរ៉េសា​នោះ​ទៅ តែ​យ៉ូណា‌ថាន​វិល​ទៅ​ឯ​លំ‌នៅ​របស់​លោក​វិញ។


នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំ​យក​មក​ជូន​នោះ​ដោយ​ពាក្យ​ថា៖ «សូម​អញ្ជើញ​ឡើង​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ដោយ​សុខ‌សាន្ត ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរ‌គុណ​ដល់​អ្នក​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម