ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះបាទ​ដាវីឌដាក់​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី​ក៏​ចុះ​ចូល​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​យក​សួយ​អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​តែង​ជួយ​ការពារ​ព្រះបាទ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី ក៏​ចំណុះ​ជា​បាវ​បំរើ​របស់​ដាវីឌ ព្រម​ទាំង​យក​សួយ‌អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ចេះ​តែ​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​គាត់ ហើយ​ត្រូវ​ជូន​សួយ‌សារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 8:6
26 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដា‌រេស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​ចង​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។


នៅ​គ្រា​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ​មួយ ហើយ​មាន​ពួក​ទ័ព​ភីលី‌ស្ទីន​នៅ​ត្រង់​ភូមិ​បេថ្លេ‌ហិម។


ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ដាវីឌ​ហើយ​ថា "យើង​នឹង​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន និង​ពី​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង"»។


ព្រះបាទ​ដាវីឌ​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​គង់​ជា‌មួយ។


យើង​បាន​នៅ​ជា‌មួយ​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ យើង​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី។


ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដុម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល​ពេញ​ក្នុង​ស្រុក​អេដុម​នោះ ហើយ​ពួក​ស្រុក​អេដុម​ទាំង​អស់​ក៏​ចុះចូល​នឹង​ដាវីឌ ព្រះ‌យេហូវ៉ា​បាន​ជួយ​ការពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។


ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។


ព្រះបាទ​ដាវីឌ​បាន​យក​ខែល​មាស​ទាំង​អស់ ដែល​ពួក​បម្រើ​របស់​ហាដា‌រេស៊ើរ​កាន់ មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម


ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ទៅ​ដល់​ព្រំ​ប្រទល់​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ​តែង​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម។


ក្រោយ​ពី​ព្រះបាទ​អ័ហាប់​សុគត​ទៅ សាសន៍​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ពួក​អ៊ីស្រា‌អែល។


កិច្ច‌ការ​ផ្សេង​ទៀតដែល​យេរ៉ូ‌បោម​បាន​ធ្វើ ពី​អំណាច​ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត​ជា​ទី​ក្រុង​របស់​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រា‌អែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​ទ្រង់ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ បាន​ជោគ​ជ័យ​ទាំង​អស់ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ។


ព្រះបាទ​មេសា ស្តេច​សាសន៍​ម៉ូអាប់ មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​នាំ​សួយសារ​អាករ ជា​រោម​របស់​កូន​ចៀម​មួយ​សែន និង​រោម​របស់​ចៀម​ឈ្មោល​មួយ​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល។


ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដុម ដូច្នេះ ពួក​អេដុម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។


ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព​ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រាអិម ជា​ទី​ក្រុង​ដែល​ព្រះបាទ​អេសា​បិតា​ទ្រង់​ចាប់​យក​បាន​ដែរ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់នៃ​ទូល‌បង្គំអើយ ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​គ្រប​ក្បាល​ទូល‌បង្គំ នៅ​ថ្ងៃ​សឹក​សង្គ្រាម។


ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។


គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។


គ្រា​នោះ យ៉ូណា‌ថាន​ក៏​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ដែល​នៅ​ត្រង់​កេបា ហើយ​សាសន៍​ភីលី‌ស្ទីន​ក៏​បាន​ឮ​ដំណឹង នោះ​សូល​ផ្លុំ​ត្រែ​ឡើង​ពេញ​ក្នុង​ស្រុក​ដោយ​ថា៖ «ចូរ​ឲ្យ​ពួក​សាសន៍​ហេព្រើរ​ស្តាប់​ចុះ»។


ថ្ងៃ​មួយ យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្ដេច​សូល ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន ដែល​នៅ​ខាង​នាយ​នោះ»។ ប៉ុន្តែ លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ។


នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។