នៅបីថ្ងៃទៀត ផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គឺចងកលោកព្យួរនឹងដើមឈើមួយ ហើយសត្វស្លាបនឹងចឹកស៊ីសាច់របស់លោក»។
២ សាំយូអែល 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមប្រគល់កូនចៅរបស់អ្នកនោះប្រាំពីរនាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់ស្ដេចសូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង» ហើយស្តេចមានរាជឱង្ការថា៖ «យើងនឹងប្រគល់ឲ្យ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមព្រះករុណាប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ព្រះបាទសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចងកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅគីបៀរ ជាក្រុងរបស់ព្រះបាទសូល ជាស្ដេចដែលព្រះអម្ចាស់បានជ្រើសរើស»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមប្រគល់កូនចៅ របស់អ្នកនោះ៧នាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់សូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង ឯស្តេចទ្រង់មានបន្ទូលថា យើងនឹងប្រគល់ឲ្យ។ អាល់គីតាប ដូច្នេះ សូមស្តេចប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ស្តេចសូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចង កនៅចំពោះអុលឡោះតាអាឡា នៅគីបៀរ ជាក្រុងរបស់ស្តេចសូល ជាស្តេចដែលទ្រង់បានជ្រើសរើស»។ ស្តេចទតមានប្រសាសន៍ថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។ |
នៅបីថ្ងៃទៀត ផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គឺចងកលោកព្យួរនឹងដើមឈើមួយ ហើយសត្វស្លាបនឹងចឹកស៊ីសាច់របស់លោក»។
ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
ខណៈនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជម្រាបដល់យ៉ូអាប់ថា៖ «ន៏ ខ្ញុំបានឃើញអាប់សាឡុមព្យួរនៅលើដើមម៉ៃសាក់មួយ»។
ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបម្រើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វីស្រែករកព្រះករុណាទៀត?»
អ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មក មានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាណាថោត
យើងក៏ចេញបង្គាប់ផងដែរថា ប្រសិនបើអ្នកណាបំប្លែងសេចក្ដីបង្គាប់នេះ នោះត្រូវដោះធ្នឹមមួយពីផ្ទះរបស់អ្នកនោះ ហើយបញ្ឈរឡើង ដោតអ្នកនោះពីលើធ្នឹមនោះទៅ រួចត្រូវប្រើផ្ទះរបស់គេទុកជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។
ជាកូនទាំងដប់របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
បន្ទាប់មកទៀត គេបានសុំឲ្យមានស្តេច ហើយព្រះអង្គក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ជាបុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ អស់រយៈពេលសែសិបឆ្នាំ។
«ប្រសិនបើអ្នកណាម្នាក់បានប្រព្រឹត្តអំពើឧក្រិដ្ឋត្រូវមានទោសដល់ស្លាប់ ហើយអ្នកនោះត្រូវគេប្រហារជីវិត ដោយព្យួរកនៅលើឈើ
ក្រោយមក លោកយ៉ូស្វេក៏ប្រហារជីវិតស្តេចទាំងនោះ រួចព្យួរនៅដើមឈើប្រាំដើម រហូតដល់ល្ងាច។
រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។
លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «អ្នករាល់គ្នាឃើញមនុស្សដែលព្រះយេហូវ៉ាបានជ្រើសរើសនេះឬទេ? ក្នុងចំណោមប្រជាជនទាំងអស់ គ្មានអ្នកណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកឡើងថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
ស្ដេចសូលក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្ដាលចិត្តគេទៅជាមួយផង។
ពេលអ្នកទាំងនោះមកថ្លែងប្រាប់ឲ្យប្រជាជនស្តាប់ នៅត្រង់គីបៀរស្រុករបស់ស្ដេចសូល នោះគេក៏ស្រែកយំគ្រប់គ្នា។
ដូច្នេះ សូមឯងស្បថនឹងយើង ដោយនូវព្រះយេហូវ៉ាឥឡូវនេះថា កាលណាយើងអស់ព្រះជន្មទៅ នោះឯងនឹងមិនកាត់វង្សរបស់យើងចេញឡើយ ក៏មិនបំផ្លាញឈ្មោះយើង ឲ្យបាត់ពីពួកវង្សនៃបិតាយើងចេញដែរ»។
នោះដាវីឌក៏ស្បថថ្វាយស្ដេចសូល រួចស្ដេចសូលវិលត្រឡប់ទៅឯដំណាក់វិញ តែដាវីឌ និងពួកលោកក៏នាំគ្នាឡើងទៅឯជម្រកលាក់ខ្លួនវិញដែរ។