Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជម្រាប​ដល់​យ៉ូអាប់​ថា៖ «ន៏ ខ្ញុំ​បាន​ឃើញ​អាប់សា‌ឡុម​ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខណ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ន៏ ខ្ញុំ​បាន​ឃើញ​អាប់‌សា‌ឡំម ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ឃើញ​ស្តេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។


ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា៖ «បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សម្លាប់​នៅ​ទី​នោះ​ភ្លាម​ទៅ យើង​នឹង​បាន​ឲ្យ​ប្រាក់​ដប់​ដួង និង​ខ្សែ​ក្រវាត់​មួយ​ដល់​ឯង»។


អាប់សា‌ឡុម​បាន​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ព្រះបាទ​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ធំ​មួយ​ដែល​មាន​មែក​សាខា នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ជើង​ពី​ដី ឯ​លា​កាត់​ដែលស្ដេច​គង់​ក៏​ដើរ​បង្ហួស​ទៅ។


សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។


តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ?


ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ»)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម