Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច។ បន្ទាប់​មក ព្រះ‌បាទ​សូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​សូល រួច​សូល ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ តែ​ដាវីឌ នឹង​ពួក​លោក​គេ​នាំ​គ្នា​ឡើង​ទៅ​ឯ​ទី​ពំនួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទត​ក៏​ស្បថ​ជូន​ស្តេច។ បន្ទាប់​មក ស្តេច​សូល​វិល​ទៅ​កាន់​‌ម៉ាស្ទិទ​វិញ ចំណែក​ឯ​ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច ពោល​ទៅ​លោក​អ័ប្រា‌ហាំ​ថា៖ «ព្រះ‌ទ្រង់​គង់​ជា‌មួយ​អ្នក​ក្នុង​គ្រប់​កិច្ច​ការ​ដែល​អ្នក​ធ្វើ


ដូច្នេះ សូម​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​របស់​ខ្ញុំ​ត​រៀង​ទៅ ដោយ​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ និង​ស្រុក​ដែល​អ្នក​បាន​ស្នាក់​នៅ​នេះ​ដោយ​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ»។


សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។


ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ទុក​ចិត្ត​គេ​ទេ ព្រោះ​ព្រះ‌អង្គ​ស្គាល់​មនុស្ស​ទាំង​អស់


ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អា‌ស្រ័យ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេន-កេឌី​វិញ។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ​កូន​អើយ សូម​ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​ឯង​ចុះ ឯង​នឹង​បាន​ធ្វើ​ការ​យ៉ាង​ពូកែ ហើយ​មាន​ជ័យ‌ជម្នះ​ផង» រួច​ដាវីឌ​ក៏​ចេញ​បាត់​ទៅ ហើយ​ស្តេច​សូល​បាន​វិល​ត្រឡប់​ទៅ​កន្លែង​របស់​ទ្រង់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម